ប្រសិនបើលោកអ្នកចង់ទទួលទានម្ហូបចិន-តៃវ៉ាន់-ហុងកុង ដោយពុំចាំបាច់ធ្វើដំណើរវែងឆ្ងាយ សូមកុំរំលងហាងកាហ្វេអាកុង ឬ Agong Bakery Cafe ដែលមានទីតាំងត្រឹមបឹងកេងកង ក្នុងទីក្រុងភ្នំពេញយើងនេះតែម្តង។ តាំងពីកាហ្វេឆ្នាំងដី និងនំបុ័ងផលិតដោយដៃ នៅអាកុងមានផ្តល់ជូនម្ហូបជាច្រើន ដែលបាននាំយករសជាតិប្លែកៗសម្រាប់មិត្តអ្នកញុំ។
បរិយាកាសនៅក្នុងហាង ២ ជាន់ ជាមួយការតុបតែងដោយគំនូរ ភ្លើង គ្រឿងសង្ហារឹម និងការបង្ហាញពីម្ហូបអាហារ ធ្វើអោយពួកយើងទទួលបានអារម្មណ៍ស្រដៀងនឹងការចូលហាងតែនៅហុងកុង ដែលមានភាពទំនើប និងកក់ក្តៅដូចទៅលេងផ្ទះជីតា ដែលជាជនជាតិចិន។
នៅក្នុងតំបន់បឹងកេងកង មានជម្រើសហាងអាហារជាច្រើន តែចំណុចដែលធ្វើអោយហាងកាហ្វេអាកុងប្លែកពីគេ គឺការប្រើតិចនិចឆុងកាហ្វេដោយប្រើឆ្នាំងដី ដែលបច្ចប្បន្ននេះកម្រឃើញណាស់។ ចំណែកពពួកនំបុ័ង ក៏ត្រូវបានដុតថ្មីៗនៅក្នុងហាង ហើយការចម្អិនម្ហូបដោយប្រើរូបមន្តគ្រួសារបានជួយរក្សារសជាតិបែបចិន-តៃវ៉ាន់ពិតប្រាកដ។
មុឺនុយដែលអ្នកទាំងអស់គ្នាពុំគួរមើលរំលងនៅហាងកាហ្វេអាកុង គឺប្រភេទសាច់សាសុីវដែលត្រូវបានប្រើពេលវេលាប្រឡាក់ និងចម្អិនរហូតដល់ ៣២ ម៉ោង ដែលអាចញុំបានទាំងជាមួយមី បាយ ឬនំបុ័ង។ ក្រៅពីនេះ ក៏មានជាប្រភេទឌីមសាំ ហើយមីខភ្លៅទា និងខជើងទានៅទីនេះមានក្លិនឈ្ងុយ និងផុយល្អផងដែរ។ ម្ហូបឆ្ងាញ់ៗ បើបានញុំជាមួយកាហ្វេក្តៅៗ ឬតែទឹកដោះគោបែបហុងកុង ធានាថាអ្នកទាំងអស់គ្នាប្រាកដជាជាប់ចិត្តនឹងរសជាតិនេះ។
ក្រៅពីម្ហូបដ៏ឈ្ងុយឆ្ងាញ់ក្នុងតម្លៃសមរម្យ សេវាកម្មនៅហាងកាហ្វេអាកុងក៏ល្អ ដោយបុគ្គលិកមានភាពរួសរាយរាក់ទាក់ ដើម្បីធានាបាននូវបទពិសោធន៍ទទួលទានអាហារដ៏អស្ចារ្យរបស់អតិថិជន ។ សូមកុំរំលងហាងកាហ្វេអាកុង ប្រសិនបើលោកអ្នកពេញចិត្តការផ្តល់ជូនបែបនេះ!
- Agong Bakery Cafe
- ទីតាំង : ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន ភ្នំពេញ
- ម៉ោងបើក : 6 AM – 9 PM
- ទំនាក់ទំនង : 010 36 41 11