អ្នកទស្សន៍ទាយពីបច្ចេកវិទ្យាដ៏ល្បីពី Apple និងជាអ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់លោក Ming-Chi Kuo បានឱ្យដឹងថា ការនាំចេញ Vision Pro ទៅកាន់ Apple នឹងចាប់ផ្តើមនៅចុងខែ មករា ឬដើមខែ កុម្ភៈ ឆ្នាំ២០២៤។
លោក Kuo ប៉ាន់ប្រមាណថា ការនាំចេញរបស់ Vision Pro នៅឆ្នាំ២០២៤ នឹងឈានដល់ប្រមាណ ៥០០ ០០០ គ្រឿង ឯណោះ។
គួរបញ្ជាក់ថា Apple បានប្រកាសចេញម៉ាស៊ីនគំរូនូវ Vision Pro នៅព្រឹត្តិការណ៍ WWDC ក្នុងខែមិថុនា ២០២៣ ហើយបាននិយាយថា វានឹងចេញលក់នៅសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០២៤ បន្ទាប់មកប្រទេសជាច្រើនទៀតនៅឆ្នាំក្រោយ៕