ការប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្ន បើអនុវត្តតាមស្ដង់ដារ និងអ្នកជំនាញ នោះថ្មមិនងាយមានបញ្ហាដូចជាភាគរយថ្មធ្លាក់ចុះ សាកមិនឡើង ឬសាកឆាប់ក្ដៅ នោះទេ។ ហើយបញ្ហាទាំងនេះបណ្ដាលមកពីកំហុសមួយចំនួនដូចជា៖
– ប្រើដុំសាក ឬខ្សែសាក ដែលផលិតខុសពីស្ដង់ដារបច្ចេកទេស មិនមែនរបស់ក្រុមហ៊ុន (របស់អាយ)
– ប្រើទូរសព្ទអស់ថ្មខ្លាំងៗពេកទើបបញ្ចូល ឬប្រើទាល់តែអស់តែម្ដង
– បញ្ចូលថ្មដោតចោលមិនដក។ គប្បីបញ្ចូលថ្មត្រឹម ៨០% ជាការល្អ ធ្វើឱ្យវដ្ដជីវិតរបស់ថ្មបានយូរ
– បញ្ចូលថ្មពេលទូរសព្ទកំពុងក្ដៅ ដែលធ្វើឱ្យមានប្រតិកម្មគីមីក្នុងថ្មខ្លាំង បណ្ដាលសុខភាពថ្មធ្លាក់ចុះ
– សាកទូរសព្ទបណ្ដើរលេងបណ្ដើរ ធ្វើឱ្យថ្មដំណើរការខ្លាំងពេក ឬឆាប់ក្ដៅ ជាហេតុសុខភាពថ្មឆាប់ថមថយ៕