ការបំពាក់រន្ធសាកឬរន្ធផ្ទេរទិន្នន័យលើ iPhone 15 ទាំង៤ម៉ូឌែល ជាជើងមេឃថ្មីមួយសម្រាប់ស្មាតហ្វូនរបស់ Apple ដែលអាចភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនលើទីផ្សារនាពេលនេះ មិនតែប៉ុណ្ណោះសម្រាប់ម៉ូឌែល Pro វាប្រើរន្ធប្រភេទ USB-3 speeds ដែលមានល្បឿនដល់ទៅ 10 Gbps សម្រាប់ផ្ទេរទិន្នន័យ។ អ៊ីចឹងតើរន្ធ USB-C ថ្មីនេះរបស់ iPhone តើវាអាចធ្វើអ្វីបានផ្សេងៗទៀត?
– វាដើរជា Universal USB-C ដែលឱ្យតែខ្សែសាកប្រភេទនេះគឺសាកថ្មចូលទាំងអស់ មិនថា USB-C ធូរថ្លៃនោះទេ
– អាចផ្ទេរថ្មទៅកាន់ឧបករណ៍ដទៃ ក្នុងល្បឿន 4.5
– ងាយភ្ជាប់ទៅកាន់ external displays ដោយប្រើ USB-C ទៅ HDMI ផ្ទាល់តែម្ដង
– ងាយភ្ជាប់ជាមួយ storage ផ្សេងៗដែលភ្ជាប់តាម USB-C ដូចជា hard drives និង SD Card ជាដើម
– អាចភ្ជាប់ជាមួយ keyboards ឬអ៊ីនធឺណិតប្រើខ្សែជាដើម
– ងាយប្រើជាមួយកាសផ្សេងៗដែលប្រើរន្ធ USB-C
– និងងាយភ្ជាប់ជាមួយ hubs USB-C ផ្សេងៗទៀតជាច្រើនដែលសម្បូរមានលើទីផ្សារបច្ចុប្បន្ននេះ៕