ពីមុនការលុបគណនី Facebook ធ្វើបានតែតាមតំណលីង ពេលនេះមុខងារលុបគណនីមានស្រាប់តែម្ដង ក្នុងកម្មវិធី Facebook របស់ទូរសព្ទ។ មនុស្សជាច្រើនធ្លាប់តែបង្កើតគណនី Facebook ដោយខ្លះមិនដឹងវិធីលុប ហើយមានមនុស្សច្រើនទៀតនៅតែបន្តសួរ លុបគណនីធ្វើម៉េច? តោះមកដឹងវិធី៖
– បើកកម្មវិធី Facebook > Menu > Setting
– ចុចយក See More in Accounts Center > Personal details
– ជ្រើសយក Account ownership and control
– ជ្រើសយក Deactivation or deletion > Delete account > Continue និងធ្វើតាមការណែនាំ៕