ក្រុមការងារសហគ្រាសសមាជិក សសក ទៅដល់កូរ៉េហើយដើម្បីចូលរួមពិព័រនៅ Gwangju Food Fair 2023 (១២-១៥/១០/២៣) តាមរយៈក្រសួងពាណិជ្ជកម្ម បានអញ្ជើញក្រុមហ៊ុនផលិតចំណីអាហារចំនួន៨ ក្នុងនោះ៤ជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា។
- សិប្បកម្មស្វាយចន្ទីស្ទឹងត្រែង Handcrafted Cashew nut Stung Treng (ខេត្តស្ទឹងត្រែង)
- Cashew Village – ភូមិចន្ទី (ខេត្តសៀមរាប)
- ស្រែមាស និងសិប្បកម្មកែច្នៃទឹកសៀងម្ទេស អាយ ហោ (ដៃគូរស្រែមាស ក្នុងសម្ព័ន្ធ សសក-ខេត្តកំពង់ចាម)
តាមរយៈ អនុព័ន្ធពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ប្រចាំសាធារណរដ្ឋកីរ៉េ សិប្បកម្មកែច្នៃស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃៃស៊ូ ណាត់ ស្ទឹងត្រែង និង ភូមិចន្ទី សមាជិកសមាគមស្វាយកម្ពុជា បានមកចូលរួមការដាក់ម្ហូបអាហារ ២០២៣ Gwangju Food Fair ដើម្បីផ្សព្វផ្សាយផលិតសម្រេច និងសក្ដានុពលស្វាយចន្ទីកម្ពុជា។ មាន ១០ ប្រទេសចូលរួម សរុប ៣០០ ក្រុមហ៊ុន = ៤៥០ booths មាន កូរ៉េ ថៃ វៀតណាម ហុងកុង ចិន សិង្ហបុរី ឥណ្ឌូស៊ីន តៃវ៉ាន់ ម៉ុងហ្គោលី និងរុស្សី។
លោក អួន សីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់កាលពីម្សិលមិញថាប្រហែល ៩៥ ភាគរយនៃគ្រាប់ស្វាយចន្ទីឆៅ (RCN) ត្រូវបាននាំចេញទៅប្រទេសវៀតណាមសម្រាប់កែច្នៃ ខណៈដែលមានតែ៥ ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃដោយសិប្បកម្មក្នុងស្រុក ដោយសារសមត្ថភាពផលិតមានកម្រិត និងកង្វះចំណេះដឹង និង ជំនាញសម្រាប់ការអភិវឌ្ឍឧស្សាហកម្មសិប្បកម្ម ដល់ការកែច្នៃចំណីអាហារប្រកបដោយស្តង់ដារសុវត្ថិភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខ្វះទុនបង្វិល សម្រាប់ទិញគ្រាប់ស្តុកទុកដើម្បីកែច្នៃ មិនទាន់មានការលើកទឹកចិត្តលើផ្នែកពន្ធដា។ ប្រធានសមាគមរូបនេះ បានសំណូមពរឱ្យមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីមួយចំនួន ពីធនាគាររដ្ឋនិង ឯកជន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា មានភាពប្រសើរឡើងបានលឿន។ ដូច្នេះ លោកក៏ចង់ឱ្យមានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យ ស្វាយចន្ទី ដើម្បីឲ្យសហគ្រាសក្នុងវិស័យស្វាយចន្ទីអាចងើបប្រសើរឡើង។
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយ ចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែ ក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃ កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ ២០២១ មាន៨០ម៉ឺនហិកតា។
នៅខែកញ្ញា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧០០០ ទៅ៧៥០០រៀលក្នុងមួយគីឡូក្រាម ឬស្មើ ១៩០០ដុល្លារ ក្នុងមួយតោន។ តម្លៃនេះ ហាក់ឡើងខ្ពស់បន្តិច ធៀបនឹងតម្លៃមធ្យម ១៦៥៨ ដុល្លារ ក្នុងមួយតោន៕