Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចំណូលពីការលក់ iPhone របស់ Apple ថយចុះ ១០% នៅដើមឆ្នាំនេះ
    បច្ចេកវិទ្យា

    ចំណូលពីការលក់ iPhone របស់ Apple ថយចុះ ១០% នៅដើមឆ្នាំនេះ

    May 6, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple បានបង្ហាញចេញលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ ដែលស្ដែងឲ្យឃើញថាចំណូលពីការលក់ iPhone បានថយចុះ ១០% ខណៈចំណូលពីផ្នែកសេវាកម្មបានឈានដល់ចំណុចខ្ពស់បំផុតជាមួយកំណើន ១៤%។

    ពាណិជ្ជកម្ម

    ចំណូលសរុបដែល Apple ទទួលបានក្នុងពេលបីខែដំបូងនៃឆ្នាំ២០២៤នេះ គឺមានសរុប ៩០,៧៥ពាន់លានដុល្លារ ជាការថយចុះ ៤%។ ក្នុងនោះដែរ ប្រាក់ចំណេញមានចំនួន ២៣,៦៣ពាន់លានដុល្លារ ដែលមានការថយចុះផងដែរ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

    បើតាមរបាយការណ៍ Apple ការលក់មានការថយចុះនៅទូទាំងទ្វីបអាស៊ី ជាពិសេសគឺនៅប្រទេសចិន តៃវ៉ាន់ ហុងកុង ជប៉ុន នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈនៅតំបន់អាមេរិក និងអឺរ៉ុប ឃើញមានការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះ។

    ផ្នែកសេវាកម្មរបស់ Apple ដែលរួមមានសេវាកម្មសមាជិកបង់ប្រាក់ប្រចាំខែ ការធានារ៉ាប់រង និងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Search Engine ជាដើម។ ផ្នែកនេះអាចស្វែងរកចំណូលបានដល់ទៅ ២៣,៩ពាន់លានដុល្លារ ហើយ Apple រំពឹងថានៅត្រីមាសបន្ទាប់ ផ្នែកនេះនឹងកើនឡើងចំណូលជាភាគរយពីរខ្ទង់បន្ថែមទៀត៕

    Share. Facebook Telegram WhatsApp
    Previous Articleបែបមិនចាំបាច់មានកម្មវិធីប្រកាសចេញអីទេ! Google Pixel 8a លេចធ្លាយច្បាស់ដូចថ្ងៃ
    Next Article iPhone 15 ធ្លាក់ចុះប្រជាប្រិយភាពបើធៀបនឹង iPhone 14

    Related Posts

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.