Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»បែបមិនចាំបាច់មានកម្មវិធីប្រកាសចេញអីទេ! Google Pixel 8a លេចធ្លាយច្បាស់ដូចថ្ងៃ
    បច្ចេកវិទ្យា

    បែបមិនចាំបាច់មានកម្មវិធីប្រកាសចេញអីទេ! Google Pixel 8a លេចធ្លាយច្បាស់ដូចថ្ងៃ

    May 6, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    លក្ខណៈសម្បត្តិនៃស្មាតហ្វូន Google Pixel 8a ដែលរំពឹងថានឹងប្រកាសចេញនៅថ្ងៃទី១៤ ខែឧសភា បានលេចធ្លាយជាច្រើនលើកច្រើនសាមកហើយ។ ម្ដងនេះ Pixel 8a លេចធ្លាយម្ដងទៀតបង្ហាញព័ត៌មានច្បាស់ដូចថ្ងៃតែម្ដង។

    ពាណិជ្ជកម្ម

    Pixel 8a នឹងដំណើរការដោយឈីប Tensor G3 ដោយប្រើប្រាស់អេក្រង់ OLED FullHD+ ទំហំ ៦,១អ៊ីញ មានការពារដោយបន្ទះ Gorilla Glass 3។ អេក្រង់នេះមាន Refresh Rate 120Hz និងបាញ់ពន្លឺបានដល់ 2000nits ដែលលេចធ្លោលើស Pixel 7a។

    ថ្មរបស់វាមានទំហំ 4492mAh ដែលប្រភពបានអះអាងថា Google នឹងផ្សាយថាស្មាតហ្វូននេះអាចធន់នឹងការប្រើប្រាស់បានដល់ ២៤ម៉ោង ឬអាចបានដល់ ៧២ម៉ោង ពេលដំណើរការមុខងារ Extreme Battery Saver។ ស្មាតហ្វូនលំដាប់ថវិកានេះក៏នឹងអាចសាកថ្មដោយឥតប្រើខ្សែបានផងដែរ។

    ការលេងធ្លាយកន្លងមកនិយាយថា Pixel 8a នឹងទទួលបានការអាប់ដេតសុវត្ថិភាពបានដល់ ៧ឆ្នាំ ប៉ុន្តែមិនប្រភពថ្មីអះអាងថា Pixel 7a នឹងទទួលបានការអាប់ដេតប្រព័ន្ធប្រតិបត្តិការបានដល់ ៧ឆ្នាំដូចគ្នា។

    Pixel 8a នឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ាដូចជា Pixel 7a ដោយមានកាមេរ៉ាគោល 64MP, កាមេរ៉ា Ultrawide 13MP និងកាមេរ៉ា Selfie 13MP។ យ៉ាងណាក្ដី វានឹងមានមុខងារថ្មីៗដូចជា Magic Editor, Best Take, Ultra HDR បន្ថែមពីលើ Night Sight, Magic Eraser, Photo Unblur, Portrait Light, Portrait Mode និង Audio Magic Eraser។

    Pixel 8a នឹងមានជម្រើសពណ៌ចំនួនបួនរួមមាន Obsidian, Porcelain, Bay និង Aloe ដោយវាមានទំហំអង្គផ្ទុក 128GB និង 256GB ជាមួយតម្លៃ ៤៩៩ដុល្លារ និង ៥៥៩ដុល្លារ៕

    Share. Facebook Telegram WhatsApp
    Previous ArticleHuawei Pura 70 ប្រកាសចេញលក់លើទីផ្សារអន្តរជាតិ តម្លៃចាប់ពី១ពាន់ដុល្លារ
    Next Article ចំណូលពីការលក់ iPhone របស់ Apple ថយចុះ ១០% នៅដើមឆ្នាំនេះ

    Related Posts

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.