Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Huawei Pura 70 ប្រកាសចេញលក់លើទីផ្សារអន្តរជាតិ តម្លៃចាប់ពី១ពាន់ដុល្លារ
    បច្ចេកវិទ្យា

    Huawei Pura 70 ប្រកាសចេញលក់លើទីផ្សារអន្តរជាតិ តម្លៃចាប់ពី១ពាន់ដុល្លារ

    May 3, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Huawei បានប្រកាសចេញស្ងាត់ៗនូវស្មាតហ្វូន Pura 70 Series សម្រាប់ទីផ្សារអន្តរជាតិ ដែលក្នុងនោះរួមមាន Pura 70, Pura 70 Pro និង Pura 70 Ultra ដោយបន្សល់ទុក Pura 70 Pro+ លក់ផ្ដាច់មុខសម្រាប់អតិថិជនចិន។

    ពាណិជ្ជកម្ម

    ស្មាតហ្វូន Pura 70 ទាំងបីមានលក់នៅប្រទេសចិនរួចហើយ ហេតុនេះលក្ខណៈសម្បត្តិរបស់វាគឺត្រូវបានអ្នកគាំទ្រស្គាល់រួចទៅហើយ។ មុខងារដែលលេចធ្លោនោះគឺកាមេរ៉ាផ្នែកខាងក្រោយ ដែលមានបំពាក់កាមេរ៉ាប្រភេទផ្សេងៗគ្នាលើម៉ូដែលបី។

    Huawei Pura 70 មានកាមេរ៉ាគោលទំហំ 50MP អមជាមួយកាមេរ៉ា Periscope Telephoto ទំហំ 12MP អាច Zoom Optical 5x និងមានកាមេរ៉ា Ultrawide ទំហំ 13MP។ ចំណែក 70 Pro រក្សាកាមេរ៉ាគោល 50MP ប៉ុន្តែកាមេរ៉ា Telephoto ឡើងដល់ 48MP អាច Zoom Optical 3.5x និងប្រើកាមេរ៉ា កាមេរ៉ា Ultrawide 12.5MP។

    តួឯកសំខាន់នោះគឺ Huawei Pura 70 Ultra ដែលមានកាមេរ៉ាគោលមាន Sensor ទំហំដល់ ១អ៊ីញ ហើយជាប្រភេទ Retractable Len ដែលអាចពង្រីកខ្លួនបាន ហើយវាអាចប្រែប្រួល Aperture ពី f/1.6 ដល់ f/4.0។ កាមេរ៉ា Telephoto មានទំហំ 50MP អាច Zoom Optical 3.5x និងកាមេរ៉ា Ultrawide ទំហំ 40MP។

    Huawei Pura 70 មានលក់ជាមួយ RAM ទំហំ 12GB និងអង្គផ្ទុក 256GB ជាមួយតម្លៃប្រមាណ ១០៦៨ដុល្លារ លើទីផ្សារអឺរ៉ុប។ ចំណែក Pura 70 Pro មានអង្គផ្ទុកទំហំ 512GB តម្លៃប្រមាណ ១២៨២ដុល្លារ និង Pura 70 Ultra មាន RAM 16GB និងអង្គផ្ទុកទំហំ 512GB តម្លៃប្រមាណ ១៦០០ដុល្លារ៕

    Share. Facebook Telegram WhatsApp
    Previous ArticleGoogle បង់លុយឲ្យ Apple ២០ពាន់លានដុល្លារ ដើម្បីមានមុខលើកម្មវិធី Safari
    Next Article បែបមិនចាំបាច់មានកម្មវិធីប្រកាសចេញអីទេ! Google Pixel 8a លេចធ្លាយច្បាស់ដូចថ្ងៃ

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.