បើតាមទិន្នន័យរបស់ស្ថាប័ន International Data Corporation ហៅកាត់ថា IDC ស្មាតហ្វូន Pixel របស់ Google បានក្ដោបក្ដាប់ចំណែកទីផ្សារនៅអាមេរិក ចំនួន ៤,៦% កាលពីឆ្នាំ២០២៣។ វាជាការកើនឡើងពី ៣,៦% ដែល Pixel ទទួលបានកាលពីឆ្នាំ២០២២ និងកើនពី ១% កាលពីឆ្នាំ២០២១។
វារឹតតែគួរឲ្យចាប់អារម្មណ៍ប្រសិនបើយើងងាកមើលចំណុចចំនួនបី ដែលទីមួយគឺចំនួនលក់ស្មាតហ្វូននៅអាមេរិកទាំងមូល មានការថយចុះ ៦,៩% កាលពីឆ្នាំ២០២៣ ដោយសារតម្រូវការមានការថមថយ។
ទីពីរគឺ ក្រុមហ៊ុនដទៃទៀតដែលអាចបង្កើនចំណែកទីផ្សារក្នុងឆ្នាំ២០២៣ គឺមានតែ Apple ប៉ុណ្ណោះ កើនពី ៤៧,៦% មក ៥១,៩%។ ទីបី ការកើនឡើងរបស់ Google គឺស្ថិតក្នុងពេលដែលក្រុមហ៊ុនបានលក់ស្មាតហ្វូនតិចជាងឆ្នាំ២០២២ ចំនួន ១៣,៦%៕