កាលពីថ្មីៗនេះក្រុមហ៊ុន Samsung Semiconductor បានបង្ហាញចេញផែនការសម្រាប់អង្គផ្ទុកទិន្នន័យជំនាន់ថ្មីនៃ Universal Flash Storage (UFS) ដែលអាចជាតម្រុយដំបូងពីលក្ខណៈសម្បត្តិនៃ Galaxy S25 Series។
ក្រុមហ៊ុន Samsung Semiconductor គ្រោងនឹងប្រកាសចេញ UFS 4.0 4-lane នៅឆ្នាំក្រោយនេះ មុននឹងឈានដល់ការប្រកាសចេញ UFS 5.0 ក្នុងឆ្នាំ២០២៧។ ស្មាតហ្វូន Android ដែលប្រើ UFS 4.0 ក្នុងឆ្នាំ២០២៤នេះ មានល្បឿន read/write រហូតដល់ 4GB/s ខណៈ UFS 4.0 4-lane នឹងមានល្បឿនដល់ 8GB/s។
ក្រុមហ៊ុន នឹងចាប់ផ្ដើមការផលិត UFS 4.0 4-lane នៅក្នុងឆ្នាំ២០២៤នេះ រួចបញ្ចេញលក់នៅក្នុងឆ្នាំ២០២៥ ដែលគេអាចនឹងឃើញវានៅលើ Galaxy S25 Series ចេញនៅដើមឆ្នាំ២០២៥។
ដោយឡែកសម្រាប់ UFS 5.0 ដែលបង្ហាញវត្តមានក្នុងឆ្នាំ២០២៧ អាចនឹងប្រើលើ Galaxy S27 Series ដែលវានឹងមានល្បឿនរហូតដល់ 10GB/s៕