លោក Tim Cook នាយកប្រតិបត្តិ Apple កំពុងស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន សម្រាប់ការបើកសម្ពោធហាង Apple Store ទី៨ នៅទីក្រុងសៀងហៃ ឈ្មោះថា Apple Jing’an។ ក្នុងឱកាសនេះលោក បានកោតសរសើរដៃគូផ្គត់ផ្គង់នៅប្រទេសចិនមិនដាច់ពីមាត់ឡើយ។
បើតាមការចុះផ្សាយរបស់ China Daily លោក Tim Cook បានលើកឡើងថា សម្រាប់ Apple លើពិភពលោកនេះមិនមានសង្វាក់ផ្គត់ផ្គង់ណាសំខាន់លើសពីប្រទេសចិនឡើយ។
ត្បិតថាកន្លងមក Apple ខិតខំរើសង្វាក់ផលិតកម្មចេញពីប្រទេសចិនមួយចំនួនក្ដី ប៉ុន្តែលោក Tim Cook សង្កត់ធ្ងន់ថាកិច្ចសហការរវាង Apple និងប្រទេសចិន ក្នុងរយៈពេលជិត ៣០ឆ្នាំមកនេះ នឹងនៅបន្តជាដរាប។
ក្នុងដំណើរទៅកាន់ទីក្រុងសៀងហៅ លោក Tim Cook បានជួបជាមួយក្រុមហ៊ុនផ្គត់ផ្គង់ចិនរួមមាន BYD និង ក្រុមហ៊ុន Lens និងក្រុមហ៊ុន Everwin នៅស្នាក់ការរបស់ Apple នៅទីក្រុងសៀងហៃផ្ទាល់៕