ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Netflix បាន និងកំពុងបញ្ឈប់បុគ្គលិករបស់ខ្លួនប្រហែល ៣០០នាក់បន្ថែមទៀតនៅទូទាំងក្រុមហ៊ុន ដែលស្មើរ ៣% នៃបុគ្គលិកសរុប ដែលកើតឡើងប្រហែលមួយខែបន្ទាប់ពីក្រុមហ៊ុនស្ទ្រីម (Stream) បានលុបចោលមុខតំណែងប្រហែល ១៥០ បន្ទាប់ពីការបាត់បង់អតិថិជនលើកដំបូងរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍។…
ក្រុមហ៊ុនមេរបស់ Google គឺ Alphabet បានមើលឃើញ ប្រាក់ចំណូលរបស់ខ្លួនកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១ នេះ នៅពេលដែលមនុស្សភាគច្រើនកំពុងជាប់គាំងនៅក្នុងផ្ទះ ដោយសារតែរោគរាតត្បាតកូវីដ១៩ ហើយកាន់តែប្រើប្រាស់សេវាកម្មរបស់ខ្លួនច្រើនឡើងៗ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនថាមពលអគ្គីសនីធំជាងគេរបស់ម៉ាឡេស៊ី Tenaga Nasional Berhad គ្រោងនឹងទិញយកភាគហ៊ុនចំនួន ៣៩ ភាគរយ នៅក្នុងគម្រោងថាមពលពន្លឺព្រះអាទិត្យក្នុងប្រទេសវៀតណាម ចំនួន ៥ ពីក្រុមហ៊ុន Sunseap Group របស់ប្រទេសសិង្ហបុរី។
ឈ្មួញចែកចាយរថយន្តប្រហែល ១៥០ នាក់របស់ក្រុមហ៊ុន General Motors បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្រុមហ៊ុន Cadillac ជាជាងវិនិយោគលើការតំឡើងថ្លៃដែលត្រូវការ ដើម្បីលក់រថយន្តអគ្គិសនី។