អ្នកដំណើររាប់ម៉ឺននាក់ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃ ខណៈដែលប្រទេសនេះបើកឱ្យភ្ញៀវទេសចរចូលវិញ បន្ទាប់ពីរយៈពេល ១៨ ខែ នៃការរឹតបន្តឹង ដោយសារតែជំងឺកូវីដ១៩។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកទេសចរដែលទទួលបានវ៉ាក់សាំង មកពីបណ្តាប្រទេសដែលមានហានិភ័យទាបជាង ៦០ ត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃ និងមិនត្រូវការធ្វើចក្តាឡីស័ក្កនៅសណ្ឋាគារឡើយ។
គួរឲ្យដឹងថា ចំនួនភ្ញៀវទេសចរត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ១៥ លាននាក់នៅឆ្នាំក្រោយ ដែលនាំមកនូវប្រាក់ចំណូលច្រើនជាង ៣០ពាន់លានដុល្លារទៅទៀត។
ទោះបីជាយ៉ាងណាក៏ដោយ តំបន់ភាគច្រើននៅក្នុងប្រទេសថៃ នៅតែប្រឈមមុខនឹងការរឹតបន្តឹង ដោយមានតែប្រហែល ៤២% នៃប្រជាជនប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ៕