ក្នុងនោះ សម្រាប់បន្ទះឈីប LPDDR5X របស់ចិននេះ គឺត្រូវបានអភិវឌ្ឈ និងផលិតឡើងដោយក្រុមហ៊ុន ChangXin Memory Technologies ដែលជាក្រុមហ៊ុនផលិត DRAM ធំឈានមុខគេរបស់ប្រទេស ហើយវាគឺត្រូវបានផលិតឡើងជាពិសេសដើម្បីបង្ហាញពីសមត្ថភាពរបស់ប្រទេសចិននៅក្នុងវិស័យឧស្សាហកម្មបន្ទះឈីបរបស់ពិភពលោក។

បើនិយាយពីសមត្ថភាពរបស់បន្ទះឈីប LPDDR5X របស់ចិននេះវិញ គឺមានល្បឿនដល់ទៅ 8,533 Mbps, 9,600 Mbps និង 10,667 Mbps ឯណ្ណោះ ហើយវាក៏អាចដំណើរការជាមួយកម្មវិធី AI ធំៗបានជាច្រើនទាំងនៅលើស្មាតហ្វូន និងថេប្លេតផងដែរ។
គួរបញ្ជាក់ថា ក្រៅពីសមត្ថភាពទាំងនេះ បន្ទះឈីបនេះ ក៏មានកម្រិតសុីថាមពលទាបជាងបន្ទះឈីបផ្សេងៗផងដែរ។

សរុបមក ការចាប់ផ្តើមផលិតបន្ទះឈីប LPDDR5X របស់ចិននេះ មិនត្រឹមតែបានបង្ហាញពីសមត្ថភាពរបស់ប្រទេសចិននៅក្នុងវិស័យឧស្សាហកម្មបន្ទះឈីបរបស់ពិភពលោកប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានបង្ហាញពីការរីកចម្រើនរបស់ប្រទេសចិននៅក្នុងផ្នែកបច្ចេកវិទ្យារបស់ពិភពលោកផងដែរ៕




