បន្ទាប់ពីប្រកាសចេញនូវកំពូលស្មាតហ្វូនរបស់ខ្លួនក្នុងត្រកូល OPPO Find X9 Series រួច ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO បានធ្វើប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីលំដាប់ថវិការ OPPO Reno15 Series របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ៤២០ដុល្លារ ដល់ ៦៧៥ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ ស្មាតហ្វូនស៊េរីថ្មី OPPO Reno15 Series នេះ រួមមានចំនួន ២ម៉ូឌែលគឺ OPPO Reno15 និង Reno15 Pro ។ ទៅលើផ្នែកអេក្រង់ OPPO Reno15 និង Reno15 Pro ទទួលបាននូវអេក្រង់ 120Hz ទំហំ ៦,៣២អ៊ីញ និង ៦,៧៨អ៊ីញ (Pro) មានកម្រិតបង្ហាញ 1.5K និងកម្រិតពន្លឺ 3600nits ។ វាដំណើរការដោយបន្ទះឈីប Dimensity 8450 ទំហំ 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 16 និង ColorOS 16 ។ លើសពីនេះ ក៏ទទួលបាននូវ RAM 12GB / 16GB LPDDR5X និងអង្គផ្ទុក 256GB / 512GB / 1TB UFS 3.1 ព្រមទាំងជម្រើសពណ៌ Starlight, Aurora Blue, Canelé Brown សម្រាប់ម៉ូឌែល Reno15 និងជម្រើសពណ៌ Starlight, Honey Gold និង Canelé Brown សម្រាប់ម៉ូឌែល Pro ផងដែរ។



គួរបញ្ជាក់ថា ក្រៅពីចំណុចខាងលើនេះ ទូរស័ព្ទនេះ ក៏ទទួលបាននូវអាវការពារទឹក និងធូលីកម្រិត IP66 + IP68 + IP69 ក៏ដូចជាបច្ចេកវិទ្យា 5G, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C 2.0 ព្រមទាំងរន្ធ USB Type-C audio និងបាសសម្លេងប្រភេទ Stereo Speakers ផងដែរ៕




