ក្រុមបច្ចេកវិទ្យាអាល្លឺម៉ង់ Robert Bosch បានកំណត់ថវិកាជាង ៤០០ លានអឺរ៉ូ (៤៦៧ លានដុល្លារអាមេរិក) សម្រាប់ការវិនិយោគលើការផលិតមីក្រូឈីប នៅក្នុងប្រទេសអាល្លឺម៉ង់ និងម៉ាឡេស៊ី នៅឆ្នាំក្រោយ ដើម្បីសម្រាលការខ្វះខាតជាសកល។
គួរឲ្យដឹងថា កង្វះបន្ទះឈីបសម្រាប់ក្រុមហ៊ុនផលិតរថយន្ត បានរំខានដល់ការផលិតរថយន្តរាប់ម៉ឺនគ្រឿងនៅជុំវិញពិភពលោក ដោយសារតែអ្នកផ្គត់ផ្គង់ពឹងផ្អែកស្ទើរតែទាំងស្រុង លើបន្ទះឈីបពីក្រុមហ៊ុនផលិតមួយចំនួននៅអាស៊ី និងសហរដ្ឋអាមេរិក។
ផ្នែកដ៏ធំបំផុតនៃថវិការបស់ក្រុមហ៊ុន Bosch នឹងត្រូវចំណាយលើការពង្រីកកាន់តែលឿននៃរោងចក្រ Dresden របស់ប្រទេសអាល្លឺម៉ង់ សម្រាប់។ នេះបើយោងតាមក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ។
ក្នុងនោះ ប្រហែល ៥០ លានអឺរ៉ូ នឹងត្រូវបានបណ្តាក់ទុននៅរោងចក្រមួយទៀត នៅ Reutlingen ក្បែរទីក្រុង Stuttgart ដែលផលិតគ្រឿងបន្លាស់រថយន្ត និងប្រព័ន្ធស្វ័យប្រវត្តិកម្មរោងចក្រផងដែរ។
យ៉ាងណាមិញ គម្រោងមួយទៀតដែលនឹងត្រូវផ្តល់មូលនិធិ គឺការសាងសង់កន្លែងធ្វើតេស្តបន្ទះឈីបអេឡិចត្រូនិក នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី ដោយមិនបានបញ្ជាក់ពីកម្រិតនៃការវិនិយោគនោះទេ៕