Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»នៅប្រើជំនាន់ចាស់ធ្វើអី្វ ៧ មុខងារនេះលើ iOS 17 លោកអ្នកអាចពិចារណាឡើងជំនាន់បាន
    បច្ចេកវិទ្យា

    នៅប្រើជំនាន់ចាស់ធ្វើអី្វ ៧ មុខងារនេះលើ iOS 17 លោកអ្នកអាចពិចារណាឡើងជំនាន់បាន

    September 20, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    iOS 17 ជំនាន់សាធារណៈ ឬ Public Version បានដាក់ឱ្យប្រជាផ្លូវការហើយ តែបើអ្នកនៅទាក់ទើរ មិនហ៊ានអាប់ឌែត បារម្ភច្រើន មកមើលចំណុចល្អៗទាំង ៧ នេះ លើ OS ជំនាន់ថ្មីបន្ទាប់មកសឹមពិចារណាម្ដងទៀត ថាគួរអាប់ឌែតឬអត់?

    ពាណិជ្ជកម្ម

    ១. មុខងារ Standby ពេលទូរសព្ទដាក់ផ្ដេកលើជើងទម្រ និងសាកបញ្ចូលថ្ម មុខងារនេះនឹងដំណើរការស្វ័យប្រវត្តិ វាស្រដៀងនឹងមុខងារ Always On Display ដែរ ប៉ុន្ដែវាបង្ហាញផ្ទាំង Widget ធំៗជាង និងមានពណ៌ រួមទាំងមានចលនាស្អាតៗទៀតផង​ ពិសេសគឺការមើលម៉ោង និងប្រក្រតិទិនជាដើម។

    ២. មុខងារ NameDrop មុខងារនេះកាន់តែពិសេស គ្រាន់ដាក់ក្បាលទូរសព្ទរកគ្នា ឬដាក់ក្បែរគ្នា វានឹងលោតផ្ទេរលេខទូរសព្ទទៅវិញទៅមក រវាងទូរសព្ទទាំងពីរ វាមានចលនាស្អាត និងមានរំញ័រកន្ត្រាក់ប្លែកអារម្មណ៍ផងដែរ។

    ៣. មុខងារ Contact Posters គឺសម្រាប់តុងតែងទៅលើ Contact ដែលជាបញ្ជីឈ្មោះទូរសព្ទឱ្យមានជម្រើសកាន់តែច្រើន មិនថាការដាក់រូប ការដាក់ emoji និងមានការកែកុន backround តួអក្សរឈ្មោះ​ និងពណ៌ផ្សេងៗតាមចិត្តចង់។

    ៤. មុខងារគ្រវាស លើសារ iMessage ដោយគ្រាន់តែគ្រវាសទៅស្ដាំ នោះវានឹងចាប់ផ្ដើមឆ្លើយសារបានតែម្ដង។​

    ៥. Interactive Widgets​ Apple បានកែខៃ​ Widget ឱ្យកាន់តែមានមុខងារច្រើន ដោយអ្នកប្រើមិនបាច់ចូលទៅកម្មវិធីឡើយ គឺយើងត្រឹមប្រើនៅផ្ទៃខាងក្រៅ ចំពោះមុខងារខ្លះ​ ដូចជាការប្រើ Widget របស់ Reminder, Podcast, Song។ ចំណែកកម្មវិធីក្រៅពីរបស់ Apple នឹងមានអាប់ឌែតសម្រាប់មុខងារថ្មីនេះនាពេលខាងមុខ។​

    ៦. Stickers Drawer កាន់តែងាយ គឺអ្នកប្រើអាចបង្កើត sticker បានភ្លាមនៅក្នុងមុខងារ sticker ពិសេសគឺគ្រាន់តែចង់បាន រូបឬវត្ថុ អ្វីមួយមកធ្វើជា sticker គ្រាន់តែថត ឬបើករូបសង្កត់ឱ្យជាប់ ចុចបញ្ចូលទៅកាន់ sticker ជាការស្រេចតែម្ដង។

    ៧. Hey Siri កាន់តែងាយប្រើជាងមុន ពីមុនឆ្លងឆ្លើយជាមួយ siri ត្រូវនិយាយ hey siri ជាប់ ឥលូវនេះនិយាយថា Siri តែម្ដង បន្ទាប់មកបញ្ជារ siri បន្តដោយមិនបាច់និយាយ hey siri ដដែលៗនោះទេ៕

    Apple iOS iPhone
    Share. Facebook Telegram WhatsApp
    Previous Articleឡាន Ford Ranger សាកភ្លើងបាន ជិះដោយមិនប្រើសាំងបាន ៤៥គ.ម
    Next Article សម្រាប់អ្នកថ្មីទើបចូលមកប្រើ iPhone ហើយចង់ឡើង iOS 17 ដូចគេដែរ អនុវត្តតាមវិធីនេះ

    Related Posts

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.