Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡាន Ford Ranger សាកភ្លើងបាន ជិះដោយមិនប្រើសាំងបាន ៤៥គ.ម
    យានយន្ត

    ឡាន Ford Ranger សាកភ្លើងបាន ជិះដោយមិនប្រើសាំងបាន ៤៥គ.ម

    September 20, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រថយន្ត Ford Ranger ប្រភេទ PHEV ដំបូងគេបានប្រកាសចេញជាផ្លូវការសម្រាប់ទីផ្សារអឺរ៉ុប ដោយគ្រោងនឹងចូលរោងចក្រផលិតនៅចុងឆ្នាំនេះ ជាមួយការដឹកជញ្ជូនអាចនឹងចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

    ពាណិជ្ជកម្ម

    រថយន្ត Ranger PHEV ដែលនឹងជាស៊េរីឆ្នាំ២០២៥នេះ មានបំពាក់ប្រព័ន្ធម៉ាស៊ីន ២,៣លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ និងអាគុយតូចមួយ។ Ford មិនបានប្រាប់ឲ្យដឹងអំពីកម្លាំងនៃរថយន្តនេះ ប៉ុន្តែបានអះអាងថាវាមានកម្លាំងបង្វិលខ្លាំងជាងរថយន្ត Ranger ដទៃទៀតដែលកំពុងផលិត។

    Ford បាននិយាយថា រថយន្តនេះអាចបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ បានចម្ងាយដល់ ៤៥គ.ម សម្រាប់ការសាកពេញមួយលើក ហើយវាក៏មានមុខងារ Pro Power Onboard ដែលមានរន្ធសម្រាប់ដោតប្រើប្រាស់ឧបករណ៍ផ្សេងៗនៅផ្នែកគូថក្រោយរថយន្ត។

    សម្រាប់រូបរាងវិញ ហាក់មិនមានភាពខុសប្លែកគ្នាខ្លាំងឡើយរវាងរថយន្ត PHEV នេះ ជាមួយរថយន្ត Ranger ដែលប្រើប្រាស់ម៉ាស៊ីនប្រេងឥន្ធនៈសុទ្ធ អ្វីដែលខុសប្លែកខ្លាំងគឺត្រង់ថារថយន្ត PHEV នេះមានកន្លែងសម្រាប់សាកភ្លើងនៅផ្នែកខាងក្រោយ អមជាមួយយ៉ាន់កង់ដែលមានការឌីហ្សាញថ្មី។

    គួរដឹងថា Ranger PHEV នឹងចេញលក់ជាមួយ Option Wildtrak ជាមុនសិន ដោយ Option ដទៃទៀតនឹងបញ្ចេញមកតាមក្រោយ៕

    ប្រភព ៖ Motor1

    Share. Facebook Telegram WhatsApp
    Previous Articleក្មេងៗ និងយុវជនអង់គ្លេសជាង ១ម៉ឺននាក់ត្រូវលើកទឹកចិត្តអោយរៀនអំពីរ៉ូបូតនៅមជ្ឈមណ្ឌលរ៉ូបូតអង់គ្លេស
    Next Article នៅប្រើជំនាន់ចាស់ធ្វើអី្វ ៧ មុខងារនេះលើ iOS 17 លោកអ្នកអាចពិចារណាឡើងជំនាន់បាន

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.