យុវជនជាង ១០ ០០០នាក់ត្រូវបានលើកទឹកចិត្តឱ្យពិចារណាលើអាជីពផ្នែកមនុស្សយន្តនៅឯ National Robotarium ។ National Robotarium គឺជាមជ្ឈមណ្ឌលសម្រាប់មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតរបស់ចក្រភពអង់គ្លេស ដែលបានចំណាយប្រាក់ ២២,៤ លានផោននៅ Edinburgh ដែលជាកន្លែងដែលអ្នកវិទ្យាសាស្ត្រធ្វើការលើការបង្កើតថ្មីដើម្បីផ្តល់ដំណោះស្រាយ និងបង្កើតបច្ចេកវិទ្យាថ្មីសម្រាប់សង្គម។
ហើយវាបាននិងកំពុងរៀបចំសកម្មភាពដើម្បីបង្ហាញក្មេងៗថាតើវាមានលក្ខណ:បែបយ៉ាងណាក្នុងការធ្វើការលើមនុស្សយន្ត និងស្វែងយល់បន្ថែមអំពីអ្នកជំនាញស្រាវជ្រាវដែលកំពុងដឹកនាំនៅទីនោះ។
Libby ជាសិស្សឆ្នាំទីប្រាំមួយដែលបានទៅទស្សនាកន្លែងនោះបាននិយាយថា “សកម្មភាពមានភាពសប្បាយរីករាយ និង យល់ដឹងអំពីអ្វីដែលមនុស្សយន្តអាចធ្វើបាន និងបានត្រៀមរួចជាស្រេចចំពោះពិភពលោកដែលយើងរស់នៅ។ ការទស្សនាពិតជាអស្ចារ្យណាស់ ដែលឥឡូវនេះខ្ញុំកំពុងពិចារណាធ្វើវាជាអាជីពនាពេលអនាគត។
ជាមួយគ្នានេះ មជ្ឈមណ្ឌលបានរៀបចំកម្មវិធីដោយផ្ទាល់ និងនិម្មិតជាង ៥០ ក្នុងគោលបំណងបង្កើតនូវការតំណាងនៃសិស្សវ័យក្មេងដែលជួបការលំបាក ដើម្បីដោះស្រាយការទទួលបាននូវផ្នែកឌីជីថល និងលើកទឹកចិត្តឱ្យមានយេនឌ័រកាន់តែច្រើនជាមួយនឹងមនុស្សដែលអនុវត្តលើមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) នៅសាកលវិទ្យាល័យ។
ក្នុងនោះ សិស្ស ក៏ដូចជាយុវជនដែលបានមកទស្សនាបានចូលរួមក្នុងសកម្មភាពជាច្រើន រួមទាំងបទពិសោធន៍ជាក់ស្តែង បទពិសោធន៍បែបនិម្មិត ជាមួយការបង្ហាញនូវការភ្ញាក់ផ្អើលចំពោះអ្វីដែលបានបង្ហាញ ហើយពេលនេះពួកគេប្រហែលជាកំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់លើអាជីពក្នុងវិស័យនេះ៕