វិធីអាប់ឌែតទៅកាន់ iOS ចុងក្រោយ ពិសេសគឺ iOS 17 ដែល Apple ទើបបញ្ចេញថ្មីៗនេះ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ ម្ដងមួយជំហានៗបាន៖
– ជំហានដំបូងត្រូវមានថាមពលថ្មលើ 50% ឬដោតបញ្ចូលថ្ម និងភ្ជាប់ទៅកាន់ WiFi
– ជំហានបន្ទាប់ គួរ Backup ឯកសារនានាទុកដើម្បីសុវត្ថិភាព ត្បិតថាការអាប់ឌែតកម្រមានបញ្ហាធ្វើឱ្យបាត់ឯកសារ ប៉ុន្ដែការពារគឺប្រសើរជាងព្យាបាល
– បើកកម្មវិធី Setting > ចូលទៅកាន់ General > ជ្រើសយក Software Update
– ចុចលើ Download and Install > វាយបញ្ចូល Passcode
– ចុចលើ Agree ដើម្បីយល់ស្របតាមការលក្ខខណ្ឌមុនតម្លើងប្រព័ន្ធប្រតិបត្តិការនេះ
– បន្ទាប់មករង់ចាំដល់ការទាញយក iOS 17 បញ្ចប់ នោះទូរសព្ទនឹងតម្លើងដោយស្វ័យប្រវត្តិ៕
ដើម្បីកាន់តែងាយស្រួលបន្ថែម អ្នកអាចតម្លើងតាមវីដេអូខាងក្រោមបាន៖