[បរទេស] ភាគហ៊ុន Tesla បានកើនឡើងច្រើនជាង ១០% កាលពីថ្ងៃច័ន្ទ ក្រោយពីធនាគារវិនិយោគ និងហិរញ្ញវត្ថុ Morgan Stanley របស់សហរដ្ឋអាមេរិច បានបង្ហាញពីសុទិដ្ឋិនិយមចំពោះក្រុមហ៊ុន Tesla ដែលបានលក់ចេញនូវបច្ចេកវិទ្យា AI ដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ក៏ដូចជាប្រើ GPUs របស់ខ្លួនជាជាងទិញការផ្គត់ផ្គង់បន្ទះឈីបពី Nvidia ដែលនាំអោយចំណាយប្រាក់ច្រើន។
អ្នកវិភាគរបស់ Morgan Stanley បានលើកឡើងថា Tesla គួរតែត្រូវបានគេមើលឃើញថាជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែរ ដែលដូចទៅនឹងការមើលឃើញថាជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។ ដែលការលើកឡើងនេះ បានធ្វើអោយតម្លៃភាគហ៊ុនរបស់ Tesla កើនឡើងរហូតដល់ ៤០០ដុល្លារក្នុងមួយ ដែលពីមុនមានតម្លៃត្រឹម ២៥០ដុល្លារ ដុល្លារ ហើយវាក៏នឹងជិះឥទ្ធិពលដល់គម្រោង Dojo Supercomputer របស់ Tesla ដែលគេជឿជាក់ថា Dojo អាចរកប្រាក់បន្ថែមចំនួន ៥០០ ពាន់លានដុល្លារដល់តម្លៃរបស់ក្រុមហ៊ុនក្នុងរយៈពេលខាងមុននេះ។
គួរបញ្ជាក់ផងដែរថា នាយកប្រតិបត្តិ Elon Musk បាននិយាយកាលពីខែកក្កដាឆ្នាំនេះថា Tesla គ្រោងនឹងចំណាយប្រាក់ជាង ១ពាន់លានដុល្លារលើ Dojo នៅចុងឆ្នាំ២០២៤ ។ Tesla កំពុងអភិវឌ្ឍ Dojo សម្រាប់ AI machine learning និង computer vision សម្រាប់រថយន្តរបស់ខ្លួន និងមនុស្សយន្ត។ បន្ថែមពីនេះ Morgan Stanley ក៏រំពឹងថា Tesla នឹងអាចរកចំណូលបាន ២ ១៦០ដុល្លារ ជារៀងរាល់ខែពីម្ចាស់យានយន្តរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ ពីសេវាកម្មដែលបើកដោយ Dojo និងការទិញកម្មវិធីក្នុងរថយន្តដូចជាប្រព័ន្ធបើកបរដោយខ្លួនឯង ដែល Tesla មិនផ្តល់ជូននាពេលបច្ចុប្បន្ននេះ សេវាសាកអាគុយរថយន្ត ការថែទាំ ការអាប់ដេតកម្មវិធី មាតិកា និងអ្វីៗផ្សេងទៀតដែលនឹងត្រូវអភិវឌ្ឍនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា នៅដើមត្រីមាសនេះ Tesla បានទម្លាក់តម្លៃរថយន្តអគ្គិសនីរបស់ខ្លួន បន្ទាប់ពីនាយកប្រតិបត្តិបានព្រមានអ្នកវិនិយោគលើប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុនដែលហៅថាបរិមាណផលិតកម្ម និងការដឹកជញ្ជូនទំនងជានឹងធ្លាក់ចុះក្នុងអំឡុងពេលនេះធៀបនឹងត្រីមាសទីពីរដោយសារតែការបិទរោងចក្រដែលបានគ្រោងទុក។ រួមជាមួយប្រព័ន្ធជំនួយអ្នកបើកបររបស់នៅសហរដ្ឋអាមេរិក ពីតម្លៃ ១៥ ០០០ដុល្លារ ទៅ ១២ ០០០ដុល្លារ៕