[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Netflix បានប្រកាសថាភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះ ២៥ % ជាលើកដំបូងក្នុយរយៈពេល ១០ ឆ្នាំចុងក្រោយ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន AP News។
ក្រុមហ៊ុន Netflix បានបញ្ជាក់ថាចំនួនអ្នកបាន Subscribers ២០ ម៉ឺននាក់ត្រូវបានបាត់បង់អំទ្បុងពេលខែមករា ដល់មីនានេះបើយោងតាមរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ហើយនេះក៏ជាលើកដំបូងរបស់ក្រុមហ៊ុន Netflix ដែលបានធ្លាក់ចុះចាប់តាំងពីសេវាកម្មស្ទ្រីមមាននៅទូទាំងពិភពលោកនៅខាងក្រៅប្រទេសចិនកាលពី ៦ ឆ្នាំមុនមកម្ល៉េះ។
បន្ថែមពីនេះការធ្លាក់ចុះនេះគឺបណ្ដាលមកពីការសម្រេចចិត្តក្នុងការដកខ្លួនចេញពីប្រទេសរុស្ស៊ីដែលធ្វើឱ្យបាត់បង់អតិថិជន ៧០ ម៉ឺននាក់។ ក្រុមហ៊ុន Netflix បន្តទៀតថាបញ្ហានេះត្រូវបានចាក់ឫសយ៉ាងជ្រៅដោយការព្យាករណ៍ពីការបាត់បង់អតិថិជនចំនួន ២ លាននាក់ផ្សេងទៀតក្នុងអំឡុងពេលខែមេសាដល់ខែមិថុនា។
គួរជម្រាបផងដែរថាប្រសិនបើភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បន្តការធ្លាក់ចុះនោះនឹងត្រូវខានបង់ទឹកប្រាក់ប្រហែល ១៥០ ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ៤ ខែនេះ៕