[បរទេស] ក្រុមហ៊ុន Netflix មានគម្រោងចាប់ដៃគូជាមួយក្រុមហ៊ុន Microsoft បន្ទាប់ពីមានការប្រកាសនៅក្នុងខែមេសាថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ថែមកញ្ចប់គម្រោងភ្ជាប់ដែលមានការផ្សាយពាណិជ្ជកម្មក្នុងតម្លៃទាបទៅក្នុងសេវាកម្មរបស់ខ្លួន។ នោះគឺជាអ្វីដែលនាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Reed Hastings បានជំទាស់អស់រយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ ២៥ឆ្នាំរបស់ខ្លួន។ ដូច្នោះហើយ ជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ដែលក្រុមហ៊ុន Netflix…
Browsing: Netflix
ក្រុមហ៊ុន Netflix បាន និងកំពុងបញ្ឈប់បុគ្គលិករបស់ខ្លួនប្រហែល ៣០០នាក់បន្ថែមទៀតនៅទូទាំងក្រុមហ៊ុន ដែលស្មើរ ៣% នៃបុគ្គលិកសរុប ដែលកើតឡើងប្រហែលមួយខែបន្ទាប់ពីក្រុមហ៊ុនស្ទ្រីម (Stream) បានលុបចោលមុខតំណែងប្រហែល ១៥០ បន្ទាប់ពីការបាត់បង់អតិថិជនលើកដំបូងរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍។ ក្រុមហ៊ុន Netflix បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ថ្ងៃនេះយើងសោកស្តាយណាស់ដែលបានឱ្យបុគ្គលិកយើងឈប់ប្រហែល ៣០០នាក់” ។ “ខណៈពេលដែលយើងបន្តវិនិយោគយ៉ាងសំខាន់នៅក្នុងអាជីវកម្ម…
កាលពីចុងសប្តាហ៍ វគ្គទី១ នៃរឿង Stranger Things រដូវកាលទី៤ បានបំបែកឯតទគ្គកម្មរបស់ Bridgerton រដូវកាលទី២ សម្រាប់ការទស្សនាដ៏ច្រើនបំផុតសម្រាប់ English-language programme នៅសប្តាហ៍ដំបូងនៃការបញ្ចាំងលើកដំបូងរបស់ខ្លួន ដោយមានអ្នកមើលចំនួន ២៨៧លានម៉ោង នៅទូទាំងពិភពលោក។ សម្រាប់ការប្រៀបធៀប រដូវកាលទីពីររបស់ Bridgerton ត្រូវបានគេមើលចំនួន…
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានបញ្ជាក់កាលពីថ្ងៃអង្គារថា Netflix កំពុងបញ្ឈប់បុគ្គលិកប្រហែល ១៥០ នាក់នៅទូទាំងក្រុមហ៊ុនរបស់ខ្លួន ក្នុងការកាត់បន្ថយការចំណាយរបស់ខ្លួន។ តំណែងដែលបានបញ្ឈប់នេះគឺមានចំនួនតិចជាង ២ភាគរយប៉ុណ្ណោះនៃបុគ្គលិកចំនួន ១១ម៉ឺននាក់នៃបុគ្គលិក Streamer ដែលភាគច្រើនជាបុគ្គលិកនៅសហរដ្ឋអាមេរិក។ ការកាត់បន្ថយបុគ្គលិកដែលត្រូវបានគិតគូមកតិចជាងរយៈមួយខែមកហើយ បន្ទាប់ពី Netflix បានរាយការណ៍ពីការបាត់បង់អ្នកជាវឬ Subscriber របស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍ និងបានព្យាករណ៍ពីការខាតបង់នាពេលអនាគតនៅត្រីមាសក្រោយផងដែរ…
[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Netflix បានប្រកាសថាភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះ ២៥ % ជាលើកដំបូងក្នុយរយៈពេល ១០ ឆ្នាំចុងក្រោយ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន AP News។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថាចំនួនអ្នកបាន Subscribers ២០ ម៉ឺននាក់ត្រូវបានបាត់បង់អំទ្បុងពេលខែមករា ដល់មីនានេះបើយោងតាមរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ហើយនេះក៏ជាលើកដំបូងរបស់ក្រុមហ៊ុន…
ក្រុមហ៊ុន Netflix កាលពីថ្ងៃពុធបាននិយាយថា ខ្លួនកំពុងសាកល្បងគិតថ្លៃសេវាបន្ថែម ដល់អតិថិជនដែលចែករំលែកគណនីរបស់ពួកគេ ជាមួយមនុស្សដែលមិនរស់នៅក្នុងផ្ទះរបស់ពួកគេ។
ដូចកាលពីឆ្នាំមុនដែរ ក្រុមហ៊ុន Netflix នឹងចេញផ្សាយភាពយន្តយ៉ាងហោចណាស់មួយរឿងក្នុងមួយសប្តាហ៍ ក្នុងឆ្នាំ ២០២២ នេះ។
ទីផ្សារនៃការជាវវីដេអូតាមតម្រូវការ subscription video on demand (SVOD) នៅសហរដ្ឋអាមេរិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២១ ហើយបើផ្អែកលើការវាស់វែងរបស់ JustWatch បានបង្ហាញថា HBO Max បានមើលឃើញកំណើនដ៏ធំបំផុតចំនួន ៥ ភាគរយឯណោះ។
ក្រុមហ៊ុន Netflix Inc បានដំឡើងថ្លៃសេវាជាវប្រចាំខែរបស់ខ្លួន ពី ១ ដុល្លារទៅ ២ ដុល្លារក្នុងមួយខែ នៅក្នុងសហរដ្ឋអាមេរិក អាស្រ័យលើគម្រោង ដើម្បីជួយចំណាយសម្រាប់កម្មវិធីថ្មី ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារទូរទស្សន៍ ដែលកំពុងមានមនុស្សទស្សនាច្រើន។
វៀតណាម បានក្លាយជាទីផ្សារដំបូងគេនៅអាស៊ី ដែលទទួលបានគម្រោងទូរសព្ទចល័តឥតគិតថ្លៃ (free mobile plan) របស់ Netflix និងជាប្រទេសទី២ ក្នុងពិភពលោក។