ទីផ្សារនៃការជាវវីដេអូតាមតម្រូវការ subscription video on demand (SVOD) នៅសហរដ្ឋអាមេរិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២១ ហើយបើផ្អែកលើការវាស់វែងរបស់ JustWatch បានបង្ហាញថា HBO Max បានមើលឃើញកំណើនដ៏ធំបំផុតចំនួន ៥ ភាគរយឯណោះ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Netflix បានបន្តនាំមុខគេជាមួយនឹងទីផ្សារ ២៥% បន្ទាប់មកគឺ Amazon Prime មាន ១៩% ហើយ Disney Plus និង Hulu មាន ១៣%។ ក្នុងនោះ HBO Max មាន ១២% ខណៈពេលដែល Apple TV+ មាន ៥% និង Paramount+ មាន ៣%។
HBO Max ក៏បានមើលឃើញកំណើនខ្ពស់បំផុតនៅក្នុងត្រីមាសទី៤ ជាមួយនឹងការកើនឡើង ២ភាគរយ ដែលជួយឲ្យវាឈរនៅជិត Hulu និង Disney+ ដើម្បីក្លាយជាវេទិកា streaming ដ៏ធំបំផុតទី៣។
ម៉្យាងវិញទៀត Netflix បានមើលឃើញការធ្លាក់ចុះ ២% នៅក្នុងត្រីមាសទី៤ ខណៈដែល Hulu, Disney+, Apple TV+ និង Paramount+ កើនឡើង ១% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១៕