ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) របស់ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃពុធ ទី២៦ ខែមករា ថា សិង្ហបុរីបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ (fixed asset) ចំនួន ១១,៨ ពាន់លានដុល្លារសិង្ហបុរី ក្នុងឆ្នាំ ២០២១ ហើយមានការប្តេជ្ញាចិត្តដែលរំពឹងថានឹងបង្កើតការងារច្រើនជាង ១៧ ០០០កន្លែង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀតផង។
តួលេខនេះគឺជាការធ្លាក់ចុះយ៉ាងខ្លាំងពី ១៧,២ ពាន់លានដុល្លារសិង្ហបុរី ដែលបានកើតឡើងក្នុងឆ្នាំ ២០២០ ដែល EDB បានពិពណ៌នាថាជា “ការអនុវត្តពិសេស” ដែលគេមិនរំពឹងថានឹងកើតឡើងម្តងទៀតឡើយនៅឆ្នាំ ២០២១។
តួលេខកាលពីឆ្នាំមុនគឺស្របតាមគោលដៅរបស់ EDB ក្នុងគោលដៅមានការវិនិយោគពី ៨ ទៅ ១០ ពាន់លានដុល្លារសិង្ហបុរី ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេលមធ្យមទៅវែង។
គួរឲ្យដឹងថា ការវិនិយោគលើទ្រព្យសកម្មថេរ សំដៅលើការវិនិយោគដើមទុនបន្ថែមរបស់ក្រុមហ៊ុន លើសម្ភារៈបរិក្ខារ និងគ្រឿងចក្រ ជាដើម៕