កាលពីចុងសប្តាហ៍ វគ្គទី១ នៃរឿង Stranger Things រដូវកាលទី៤ បានបំបែកឯតទគ្គកម្មរបស់ Bridgerton រដូវកាលទី២ សម្រាប់ការទស្សនាដ៏ច្រើនបំផុតសម្រាប់ English-language programme នៅសប្តាហ៍ដំបូងនៃការបញ្ចាំងលើកដំបូងរបស់ខ្លួន ដោយមានអ្នកមើលចំនួន ២៨៧លានម៉ោង នៅទូទាំងពិភពលោក។
សម្រាប់ការប្រៀបធៀប រដូវកាលទីពីររបស់ Bridgerton ត្រូវបានគេមើលចំនួន ១៩៣លានម៉ោង នៅសប្តាហ៍ដំបូងរបស់ខ្លួននៅក្នុងខែមីនាឆ្នាំនេះ។
sci-fi series ដែលចាក់បញ្ចាំងនៅថ្ងៃទី២៧ ឧសភា ជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងចំណាត់ថ្នាក់កំពូលទាំង១០ របស់ Netflix សម្រាប់វេទិកាដែលមានអ្នកមើលច្រើនជាងគេក្នុងសប្តាហ៍មុនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ឧសភា។ ដោយបច្ចុប្បន្ន កាន់កាប់តំណែងកំពូលទូទាំងពិភពលោក និងក្នុង ៩៣ប្រទេស រួមទាំងប្រទេសសិង្ហបុរី។
រដូវកាលទាំងបីដំបូងរបស់ Stranger Things គឺមិនមានគម្លាតឆ្ងាយប៉ុន្មានទេ។ ដោយស្ថិតនៅចំណាត់ថ្នាក់ទី ៣ ទី ៤ និងទី៥ ជាសកលទាក់ទងនឹងចំនួនអ្នកទស្សនាសម្រាប់សប្តាហ៍នេះ ដែលបង្ហាញពីភាពពេញនិយមយូរអង្វែងរបស់ស៊េរីទូរទស្សន៍ Netflix បើទោះបីជាអ្នកគាំទ្របានរង់ចាំបីឆ្នាំចាប់តាំងពីរដូវកាលមុនត្រូវបានចេញផ្សាយក៏ដោយ។
ចំណាត់ថ្នាក់កំពូលទាំង១០ របស់ Netflix គឺជាលទ្ធផលនៃការចាក់ផ្សាយរាប់ចំនួនអ្នកមើលដ៏ច្រើមដោយចំនួនម៉ោងសរុបដែលអ្នកទស្សនាតែមួយគត់ទៅកាន់វេទិកាមើលភាពយន្ត ឬកម្មវិធី។ នេះគឺជាការផ្លាស់ប្តូរពីវិធីសាស្រ្តដំបូងរបស់វាក្នុងការរាប់ “ការមើល” នៃមាតិកាមួយយ៉ាងហោចណាស់ ៧០ ភាគរយនៃភាគដែលបានមើល៕