[ទីផ្សារបរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ព័ត៌មាន Reuter ថាការចុះបញ្ចីរថយន្តថ្មីនៅតំបន់អឺរ៉ុបបានធ្លាក់ចុះក្នុងខែទី ៩ ជាប់គ្នាក្នុងខែមីនា ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បានរារាំងកាន់តែខ្លាំងឡើងដោយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានបន្តប៉ះពាល់ដល់វិស័យរថយន្តក្នុងតំបន់។
ជាមួយគ្នានេះដែរនៅក្នុងទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តក្នុងតំបន់ ACEA បានបង្ហាញថាចំនួនរថយន្តថ្មីដែលបានចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប EFTA បានធ្លាក់ចុះរហូតល់ដល់ ១៨.៨% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមីនា។
ទីផ្សារធំៗទាំង ៤ របស់សហភាពអឺរ៉ុប ដូចជា អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និងបារាំង ក៏បានរាយការណ៍ពីការធ្លាក់ចុះរហូតដល់ ១៧.៥% នៃការការចុះបញ្ចីរថយន្តថ្មី និងអាល្លឺម៉ង់ រហូតដល់ ៣០.២% នៅក្នុងប្រទេសអេស្ប៉ាញ៕