ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនថាមពលអគ្គីសនីធំជាងគេរបស់ម៉ាឡេស៊ី Tenaga Nasional Berhad គ្រោងនឹងទិញយកភាគហ៊ុនចំនួន ៣៩ ភាគរយ នៅក្នុងគម្រោងថាមពលពន្លឺព្រះអាទិត្យក្នុងប្រទេសវៀតណាម ចំនួន ៥ ពីក្រុមហ៊ុន Sunseap Group របស់ប្រទេសសិង្ហបុរី។
កសិដ្ឋានទាំងនេះត្រូវបានសាងសង់កាលពីខែធ្នូឆ្នាំមុន នៅភាគខាងត្បូងប្រទេសវៀតណាម ហើយមានសមត្ថភាពអាចបង្កើតថាមពលសរុប ២១,៦ មេហ្គាវ៉ាត់។
បន្ទាប់ពីលក់ភាគហ៊ុន ៣៩ ភាគរយទៅឲ្យក្រុមហ៊ុន Tenaga Nasional Berhad Renewables នៅក្នុងខែនេះ ក្រុមហ៊ុន Sunseap នឹងកាន់កាប់ភាគហ៊ុន ៥១ ភាគរយទៀត។
ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tenaga Nasional Berhad លោក Datuk Bahrain Din បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងសម្គាល់ការប្រឡូកខ្លួនរបស់ Tenaga Nasional Berhad ចូលទៅក្នុងទីផ្សារថាមពលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាម។
គួរឲ្យដឹងដែរថា Sunseap Group ជាម្ចាស់គម្រោងនៅក្នុងប្រទេសជាច្រើន រួមទាំងសិង្ហបុរី អូស្ត្រាលី វៀតណាមចិន តៃវ៉ាន់ និងកម្ពុជា ផងដែរ៕