រូបិយប័ណ្ណឌីជីថល Bitcoin កំពុងតែកើនឡើងនូវសន្ទុះរបស់ខ្លួនជាថ្មីម្តងទៀត ដោយជំរុញតម្លៃខ្លួនរបស់វាលើស ៦០ ០០០ដុល្លារ ជាលើកដំបូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
យោងតាមគេហទំព័រ CoinMarketCap បានឲ្យដឹងថា រូបិយប័ណ្ណឌីជីថលខាងលើបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៦០ ០១២ ដុល្លារ។
គួររំលឹកឲ្យដឹងដែរថា Bitcoin បានកើនឡើងតម្លៃខ្លួន ចាប់តាំងពីខែមីនាឆ្នាំមុន នៅពេលវាមានតម្លៃ ៥ ០០០ ដុល្លារ ដែលក្រោយមកត្រូវបានជំរុញដំបូង ដោយក្រុមហ៊ុនទូទាត់តាមអ៊ិនធឺណេត PayPal ដោយនិយាយថា ខ្លួននឹងអនុញ្ញាតឲ្យម្ចាស់គណនីប្រើប្រាស់រូបិយប័ណ្ណឌីជីថល។
សូមបញ្ជាក់ថា Bitcoin បានហក់ឡើងដល់ ៥៥ ០០០ ដុល្លារកាលពីខែកុម្ភៈ ប៉ុន្តែបានថយចុះមកនៅត្រឹម ៤១ ០០០ ដុល្លារវិញ មុនពេលបន្តការកើនឡើងដល់លើស ៦០ ០០០ដុល្លារនេះ៕