យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លុយគ្រីបតូ Bitcoin បានធ្លាក់ចុះតម្លៃ ៤,៣% សល់ក្រោម ៣៤ ០០០ដុល្លារក្នុងមួយកាក់ ដោយបន្តធ្លាក់ចុះរយៈពេល ៦ថ្ងៃមកហើយ។
ដោយឡែក លុយគ្រីបតូ Ether ក៏បានធ្លាក់ចុះ ៦,៨% ដែរ ដោយសល់ត្រឹម ២ ២០១ដុល្លារ ដែលជាតម្លៃទាបបំផុត បើគិតចាប់តាំងពីខែកក្កដា។
នៅទូទាំងពិភពលុយគ្រីបតូ ទីផ្សាររបស់វាកំពុងតែធ្លាក់ចុះខ្លាំង ដោយក្នុងនោះ SOL របស់ Solana និង ADA របស់ Cardano ធ្លាក់ចុះ ១៩% និង ១៣%។ នេះបើយោងតាមទិន្នន័យចងក្រងដោយ CoinGecko ។
គួរឲ្យដឹងថា លុយគ្រីបតូបានស្ថិតនៅក្រោមសម្ពាធនៃការលក់យ៉ាងខ្លាំងនៅក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយពាណិជ្ជករបានចង្អុលបង្ហាញពីសញ្ញាមិនច្បាស់លាស់ពី Federal Reserve និងការលក់ភាគហ៊ុនបច្ចេកវិទ្យា ដែលជាហេតុផលសម្រាប់ពាណិជ្ជករដើម្បីដកខ្លួនចេញពីទ្រព្យសម្បត្តិដែលមានហានិភ័យនេះ។
យ៉ាងណាមិញ បើចាប់ចាប់តាំងពីការឡើងតម្លៃខ្លួនខ្ពស់បំផុតរបស់ Bitcoin នៅក្នុងខែវិច្ឆិកា វាបានធ្លាក់ចុះជាង ៥០% ទៅហើយ៕