ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបើកការដ្ឋានសាងសង់រោងចក្រផលិតឧស្ម័នធ្យូងថ្មថ្មី តម្លៃ ២,៣ ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ទី២៤ មករា ឆ្នាំ២០២២ នេះ ក្នុងគោលបំណងកាត់បន្ថយការនាំចូលឧស្ម័នប្រេងរាវ (LPG) របស់ប្រទេស ខណៈពេលដែលបង្កើនប្រសិទ្ធភាពធនធានធ្យូងថ្មរបស់ខ្លួន។
រោងចក្រនេះត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ធ្យូងថ្មកម្រិតទាបចំនួន ៦ លានតោន ដើម្បីផលិត dimethyl ether (DME) ចំនួន ១,៤ តោនក្នុងមួយឆ្នាំ ដែលអាចកាត់បន្ថយការនាំចូល LPG របស់ប្រទេសឥណ្ឌូនេស៊ី ចំនួន ១លានតោនក្នុងមួយឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនរុករកធ្យូងថ្មរបស់រដ្ឋ Bukit Asam ដែលកំពុងសាងសង់រោងចក្រ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនអាមេរិក Air Products and Chemicals, Inc.។
បើតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្ហាញថា ក្នុងឆ្នាំ ២០២១ ប្រទេសនេះបានប្រើប្រាស់ហ្គាស LPG ចំនួន ៧,៩៥ លានតោន ក្នុងនោះមាន ៦,៤ លានតោនត្រូវបាននាំចូល។
សូមបញ្ជាក់ដែរថា ប្រទេសឥណ្ឌូនេស៊ី បានបែងចែកថវិកាចំនួន ៦៦,៣ ទ្រីលានរូពៀ (rupiah) នៅក្នុងថវិកាឆ្នាំ ២០២២ ដើម្បីឧបត្ថម្ភធនលើការប្រើប្រាស់ឧស្ម័ន LPG ក្នុងស្រុកមួយចំនួន៕