ផ្លែស្រកានាគ ក្នុងបរិមាណដ៏ច្រើនសន្ធឹកកំពុងត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី ទោះបីជាបច្ចុប្បន្នវាជារដូវប្រមូលផលនៅទីនោះក៏ដោយ។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមក្នុងប្រទេសអូស្ត្រាលី បានឲ្យដឹងថា ផ្លែស្រកានាគ ចំនួន ២៨តោន ត្រូវបានដឹកជញ្ជូនទៅប្រទេសអូស្ត្រាលីខាងលិច និងអូស្ត្រាលីខាងត្បូង កាលពីសប្តាហ៍មុន ដោយក្រុមហ៊ុន 4 Ways Fresh និង Australia Flower។
ជាមួយគ្នានេះដែរ Australia Flower គ្រោងនឹងនាំចេញ ផ្លែស្រកានាគ ចំនួន ១៤ តោនផ្សេងទៀតក្នុងសប្តាហ៍នេះ។
ក្រុមហ៊ុននាំចេញបាននិយាយថា ពួកគេកំពុងផ្តោតលើអ្នកទទួលទានវ័យក្មេង នៅក្នុងប្រទេសអូស្ត្រាលី។ លើសពីនេះទៅទៀត ការិយាល័យពាណិជ្ជកម្មវៀតណាម កំពុងផ្តល់ promotion ពិសេសដល់អ្នកទិញរាយ ដែលរួមមាន សំបុត្រយន្តហោះ ប្រដាប់ក្មេងលេង និងអំណោយផ្សេងៗទៀតផង។
គួរឲ្យដឹងថា កាលពីឆ្នាំមុន ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ទៅ អូស្ត្រាលី បានកើនឡើង ១៤ ភាគរយ បើទោះជាមានការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ។ កសិករវៀតណាម បានដាំផ្លែឈើនេះជិត ១,៤ លានតោនក្នុងមួយឆ្នាំ ហើយភាគច្រើនត្រូវបាននាំចេញទៅប្រទេសចិន៕