ក្រុមហ៊ុន LG Energy Solution នឹងវិនិយោគទឹកប្រាក់ជាង ៤,៥ ពាន់លានដុល្លារអាមេរិក ក្នុងអាជីវកម្មផលិតអាគុយរថយន្ត នៅអាមេរិក រហូតដល់ឆ្នាំ ២០២៥។
ជាមួយនឹងការវិនិយោគនេះ ក្រុមហ៊ុននឹងបង្កើនសមត្ថភាពផលិតអាគុយក្នុងស្រុករបស់ខ្លួន ៧០ ជីហ្គាវ៉ាត់ម៉ោង (GWh) ហើយក្រុមហ៊ុន LG បានបញ្ជាក់ថា ខ្លួននឹងសាងសង់រោងចក្រថ្មីចំនួន ២ ទៀតផងដែរ។ វានឹងបន្ថែមការងារថ្មីចំនួន ៤ ០០០ កន្លែងនៅសហរដ្ឋអាមេរិក ស្របពេលដែលក្រុមហ៊ុននឹងជ្រើសរើសទីតាំង ដើម្បីសាងសង់រោងចក្រផលិតអាគុយថ្មី នៅពាក់កណ្តាលឆ្នាំនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Denise Gray ប្រធានអង្គភាព LG Energy Solution’s Michigan បាននិយាយថា ការវិនិយោគកំពុងត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃយានយន្តអគ្គិសនី។
លោក Grey បានថ្លែងថា៖ “យើងចង់ពង្រីកសមត្ថភាពផលិតរបស់យើង ដូច្នេះវាអាចបំពេញតាមតម្រូវការរបស់ក្រុមហ៊ុនផលិតរថយន្តជាច្រើន នៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប”៕