Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»ក្រុមហ៊ុនបច្ចេកវិទ្យាដំណើរការជាង ៧០ឆ្នាំរបស់កូរ៉េខាងត្បូង ផ្តើមចេញពីរោងចក្រផលិតគ្រឿងសម្អាង?
    ប្រវត្តិអាជីវកម្ម

    ក្រុមហ៊ុនបច្ចេកវិទ្យាដំណើរការជាង ៧០ឆ្នាំរបស់កូរ៉េខាងត្បូង ផ្តើមចេញពីរោងចក្រផលិតគ្រឿងសម្អាង?

    October 22, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    LG ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំមួយរបស់កូរ៉េខាងត្បូង ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៧ ដោយលោក Koo In-Hwoi។

    ពាណិជ្ជកម្ម

    ពីដំបូងឡើយ ក្រុមហ៊ុននេះគឺជារោងចក្រផលិតគ្រឿងសម្អាង ជាក្រុមហ៊ុនតូចមួយឈ្មោះថា Lak Hui Chemical Industrial Corporation ស្ថិតនៅទីក្រុង ប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ រួមទាំងមានអាជីវកម្មមួយទៀតដែលជាក្រុមហ៊ុនផលិតប្លាស្ទិក។

    បន្ទាប់ពីសង្រ្គាមកូរ៉េបានបញ្ចប់ នៅឆ្នាំ ១៩៥៨ លោក Koo In-Hwoi បានបង្កើតក្រុមហ៊ុនមួយទៀតឈ្មោះ GoldStar ផ្តោតទាំងស្រុងទៅលើការផលិតឧបករណ៍អេឡិច ត្រូនិកប្រើប្រាស់ក្នុងផ្ទះ។ ជាក្រុមហ៊ុនទី ១ ដែលបានផលិតឡើងនូវសម្ភារអេឡិចត្រូនិក សំខាន់ៗដូចជា វិទ្យុ ទូរទឹកកក ទូរទស្សន៍ និងម៉ាសុីនបោកគក់ សម្រាប់ប្រើប្រាស់ដំបូងគេបង្អស់នៅកូរ៉េខាងត្បូង។ សន្ទុះការគាំទ្រច្រើន រហូតជាប់ឈ្មោះជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតគ្រឿងអេឡិចត្រូនិកនៅឆ្នាំនោះទៀតផង។

    នៅទសវត្សរ៍ឆ្នាំ ​១៩៨០ លោក Koo In-Hwoi បានបញ្ចូលក្រុមហ៊ុន Lak Hui និង GoldStar ទៅជាសម្ព័ន្ធក្រុមហ៊ុនតែមួយឈ្មោះថា Lucky-Goldstar រួចក៏ប្តូរជាផ្លូវការទៅជា LG។ ក្រុមហ៊ុនចាប់ផ្តើមអភិវឌ្ឍន៍កាន់តែខ្លាំងទៅលើជំនួញរបស់ពួកគេ ដោយនៅក្នុងឆ្នាំ ១៩៨៥ LG ចាប់ផ្តើមការផលិតទៅលើកុំព្យូទ័រយួរដៃ ចំណែកឆ្នាំ ១៩៩៥ ក៏ចាប់ផ្តើមការផលិតទូរស័ព្ទម្តង។

    ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានវិនិយោគទៅលើបច្ចេកវិទ្យាជាច្រើនទៀត រួមមាន ការបង្កើតអេក្រង់​ប្លាស្មាទំហំ ៦០ អ៊ីញ​ដំបូង​បង្អស់ក្នុង​ឆ្នាំ ១៩៩៨។ ការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Philips លើ​ការ​ផលិត​អេក្រង់ LCD ដែល​បច្ចុប្បន្ន​ក្លាយ​ទៅ​ជា LG Display។

    សព្វថ្ងៃនេះវិញ LG មិនមែនជាក្រុមហ៊ុនតែមួយនោះទេ ប៉ន្តែជាក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធបែងចែកជាវិស័យ ៤ ធំៗដូចជា ១) LG Electronics ផ្តោតទៅលើការផលិតគ្រឿងអេឡិចត្រូនិក; ២) LG Chem ផ្តោតទៅលើការផលិតសម្ភារៈ​ឧស្សាហកម្ម និង​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​អាគុយ; ៣) LG Display ជាអ្នកផលិត​អេក្រង់​សម្រាប់​ទូរទស្សន៍, កុំព្យូទ័រ, ស្មាតហ្វូន; ៤) LG Uplus ជាក្រុមហ៊ុនផ្តល់​សេវា​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

    ជាក្រុមហ៊ុនមានប្រវត្តិដ៏រឹងមាំមួយ ដែលផ្តើមចេញពីរោងចក្រផលិតគ្រឿងសម្អាងក៏ពិតមែន តែមានការវិវត្តខ្លួនឥតឈប់ឈរបានធ្វើឲ្យ LG ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យា មានសមត្ថភាពផ្គត់ផ្គង់យ៉ាងពេញលេញ ជាក្រុមហ៊ុនលំដាប់ទី ៣ ឈានមុខគេមួយប្រចាំកូរ៉េខាងត្បូង រួមទាំងក្នុងសកលលោកផងដែរ។

    BizNews Koo InHwoi LG Technology
    Share. Facebook Telegram WhatsApp
    Previous Articleអតីតអត្តពលិកម្នាក់​ សម្រេចចិត្តបើកក្រុមហ៊ុនមួយព្រោះតែត្រូវ Nike បដិសេធ
    Next Article OpenAI បង្ហាញ AI web browser របស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់ជំនួស Google Chrome!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.