Browsing: Technology

បើនិយាយពីលក្ខណៈពិសេសរបស់បច្ចេកវិទ្យាថ្មីនេះ គឺមិនខុសគ្នាពីបច្ចេកវិទ្យាស្កេនមុខនោះឡើយ ពោលគឺវាតម្រូវឲមានការចុះឈ្មោះ និងបញ្ចូលព័ត៌មានសម្ងាត់នៅក្នុងទូូរស័ព្ទដូចគ្នានឹងបច្ចេកវិទ្យាស្កេនមុខអញ្ជឹង ហើយវាគឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Tencent និងក្រុមហ៊ុន Alipay របស់ប្រទេសចិនផ្ទាល់។​ ក្នុងនោះ នៅពេលដំណើរជាក់ស្តែវិញ គឺគ្រាន់ដាក់បាតដៃទៅលើម៉ាសុីនស្កេនតែប៉ុណ្ណោះ នោះវានឹងកាត់ប្រាក់ដោយស្វ័យប្រវត្តិនៅក្នុងកុងធនាគារដែលបានចុះឈ្មោះ ហើយវាគឺមានល្បឿនទូទាត់លឿនដូចបច្ចេកវិទ្យាស្កេនមុខដែរ ប៉ុន្តែក៏អាចដាក់លេខកូដចំនួន មួយតងទៀតតាមទូរស័ព្ទដើម្បីធានាសុវត្ថិភាពផងដែរ ខណៈនៅពេលបច្ចុប្បន្ននេះគឺត្រូវបានដាក់ឲប្រើប្រាស់នៅតាមម៉ាត 7-Eleven, ស្ថានីយ៍រថភ្លើងក្រោមដី និងអាកាសយានដ្ឋាន…

ក្នុងនោះ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ឬប្រព័ន្ធឡាស៊ែររបស់ប្រទេសអូស្ត្រាលីនេះ គឺមានឈ្មោះថា 100kW laser weapon ហើយវាគឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយក្រុមហ៊ុន Electro Optic Systems (EOS) ដើម្បីកម្ចាត់ និងឆ្លើយតបទៅនឹងបញ្ហារបស់ប្រទេសជាច្រើននៅក្នុងពិភពលោកពីការគំរាមកំហែងរបស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដែលទាក់ទងនឹងដ្រូន ឬយន្តហោះគ្មានមនុស្សបើក។ បើនិយាយពីសមត្ថភាពរបស់ប្រព័ន្ធឡាស៊ែរថ្មីនេះវិញ គឺអាចបាញ់បំផ្លាញហ្វូងយន្តហោះគ្មានមនុស្សបើករហូតដល់ 20 គ្រឿង…

ជាការពិតណាស់ បងប្អូនប្រាកដជានិយាយថា ការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិកពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់ គឺដោយសារតែសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចមួយដែលដឹកនាំពិភពលោកដែលមានទស្សនៈបែបលទ្ធិប្រជាធិបតេយ្យ ដោយយកនូវការការពារសិទ្ធិមនុស្ស និងការរក្សាសន្តិភាពនៅជំុំវិញពិភពលោកជាធំ។ ប៉ុន្តែចំណុចមួយផ្សេងទៀតដែលស្ថិតនៅពីក្រោយការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិកពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់នោះគឺ ដោយសារតែតៃវ៉ាន់ និងអ៊ីស្រាអែលគឺជាស្តេចផលិតឈីប និងបច្ចេកវិទ្យាសម្រាប់អាមេរិក ពោលគឺប្រសិនបើគ្មានតៃវ៉ាន់ និងអ៊ីស្រាអែលជាខ្នងបង្អែកនោះទេ ការអភិវឌ្ឈឈីប និងបច្ចេកវិទ្យារបស់អាមេរិកគឺនឹងស្ថិតនៅក្នុងកម្រិតមួយដែលអាចនិយាយបានថាខ្លាំងដែរតែមិនខ្លាំងលើសគេ។ គួរបញ្ជាក់ថា ៩0%…