ក្នុងនោះ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ឬប្រព័ន្ធឡាស៊ែររបស់ប្រទេសអូស្ត្រាលីនេះ គឺមានឈ្មោះថា 100kW laser weapon ហើយវាគឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយក្រុមហ៊ុន Electro Optic Systems (EOS) ដើម្បីកម្ចាត់ និងឆ្លើយតបទៅនឹងបញ្ហារបស់ប្រទេសជាច្រើននៅក្នុងពិភពលោកពីការគំរាមកំហែងរបស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដែលទាក់ទងនឹងដ្រូន ឬយន្តហោះគ្មានមនុស្សបើក។
បើនិយាយពីសមត្ថភាពរបស់ប្រព័ន្ធឡាស៊ែរថ្មីនេះវិញ គឺអាចបាញ់បំផ្លាញហ្វូងយន្តហោះគ្មានមនុស្សបើករហូតដល់ 20 គ្រឿង ឯណ្ណោះ នៅក្នុងមួយនាទី ហើយវាក៏អាចវាយប្រហារពីច្រើនមុំនៅក្នុងពេលតែមួយផងដែរ ដែលធ្វើឲ្យប្រព័ន្ធការពារចាស់ៗពិបាកទប់ស្កាត់។
ចំពោះលក្ខណៈពិសេសមួយផ្សេងទៀតនោះ គឺវាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើឡានយោធាដែលអាចធ្វើការផ្លាស់ទីចល័តបាន ហើយនៅពេលធ្វើប្រតិបត្តិការមួយដងៗវិញ គឺចំណាយត្រឹមតែ 10 សេន ប៉ុណ្ណោះ បើប្រៀបធៀបនឹងការបាញ់កាំជ្រួចដែលមានតម្លៃថ្លៃ និងប្រើពេលសម្រេចចិត្តយូរ។
គួរបញ្ជាក់ថា បន្ទាប់ពីបានបង្ហាញចេញនូវប្រព័ន្ធបច្ចេកវិទ្យាឡាស៊ែរថ្មីនេះ ពេលនេះ គឺមានការបញ្ជាទិញដោយប្រទេសមួយនៅសមាជិកអង្គការណាតូ (NATO) ហើយ ប៉ុន្តែមិនការបង្ហាញចឈ្មោះឡើយ តែគឺមានការចុះកិច្ចសន្យាក្នុងតម្លៃប្រមាណដល់ទៅ ៨៣,២លានដុល្លារ ឯណ្ណោះ ខណៈការផលិតនឹងធ្វើឡើងនៅរោងចក្រនៅក្នុងប្រទេសសិង្ហបុរី៕