ក្នុងនោះ សម្រាប់ផ្សារលក់មនុស្សយន្តនេះ គឺមានឈ្មោះថា Robot Mall ហើយមានទីតាំងស្ថិតនៅក្នុងតំបន់ Beijing E-Town ក្នុងទីក្រុងប៉េកាំង និងរចនាឡើងជាប្រភេទផ្សារ 4S ដែលមានទាំងការលក់ផលិតផល ការផ្តល់សេវាកម្មថែទាំ និងជួសជុល ការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការទទួលមតិពីអតិថិជន។
ចំពោះមនុស្សយន្តនៅក្នុងផ្សារមួយនេះវិញ គឺមានជាង 100 ប្រភេទ ឯណ្ណោះ ពីម៉ាក ឬក្រុមហ៊ុនប្រហែល 200ផ្សេងគ្នា ហើយមានតម្លៃលក់ចាប់ពី ៣០០ដុល្លារ ដល់ រាប់មុឺនដុល្លារ ឯណ្ណោះ ទៅតាមប្រភេទ និងទំហំ ឬតម្រូវការជាក់ស្តែងរបស់អតិថិជន។ លើសពីនេះ ក៏មានមនុស្សយន្តខ្នាតយក្ស Albert Einstein ដែលមានតម្លៃលក់ខ្ទង់ 97,000ដុល្លារ ក៏ដូចជាមនុស្សយន្តល្បីៗដូចជា Isaac Newton និង Li Bai ផងដែរ។
ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេសទៀតនោះ ក៏មាននូវមនុស្សយន្តគូរគំនូរ លេងបាល់បោះ លេងអុក រាំ និងឆ្កែយន្ត ក៏ដូចជាភោជនីយដ្ឋានលក់ម្ហូប កាហ្វេ និងភេសជ្ជៈដែលចម្អិនដោយចុងភៅមនុស្សយន្ត រួមជាមួយកន្លែងសម្រាប់ទស្សនាកីឡាបាល់ទាត់មនុស្សយន្ត និងកន្លែងសម្រាប់តេស្តផលិតផលផងដែរ៕