បន្ទាប់ពីបានដាក់ពាក្យសុំអាជ្ញាបណ្ណលក់នៅប្រទេសចិន តាមព័ត៌មានចុះបញ្ជី។ រថយន្តថ្មីនេះមានរចនាខាងក្រៅដូចជាម៉ូដែល Plug-in Hybrid (PHEV) ដែលមានលក់ស្រាប់ ហើយត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន 250 kW (335 សេះ)។
Geely Galaxy Starshine 8 PHEV ត្រូវបានចេញលក់នៅខែឧសភា មាន 7 កម្រិតជម្រើស តម្លៃចន្លោះពី 17,400 – 22,900 ដុល្លារ។ អតិថិជនអាចជ្រើសរើសចម្ងាយបើកបរថាមពលអគ្គិសនីសុទ្ធ (CLTC) 60 គម និង 130 គម ព្រមទាំងចម្ងាយសរុប 1,500 គម និង 1,600 គម។ ម៉ូដែល BEV មានរចនាដូចគ្នានឹងម៉ូដែល PHEV ដោយទាំងពីរប្រើការរចនាបថថ្មីរបស់ Geely Galaxy “Ripple Aesthetics” ដែលមានទម្រង់ fastback, ភ្លើងមុខស្តើង, ដៃទ្វារបង្កប់, និងភ្លើងក្រោយភ្ជាប់ជួរត្រង់ ខាងក្រោយ មានស្លាក “Starshine 8 EV” នៅជ្រុងស្តាំខាងក្រោម សម្គាល់អត្តសញ្ញាណរថយន្ត។
ទំហំរថយន្តទាំង៣គឺ បណ្តោយ 5018 មម/ ទទឹង 1918 មម/ កម្ពស់ 1480 មម/ គម្លាតកង់មុខទៅកង់ក្រោយ 2928 មម ផ្អែកលើគ្រោងឆ្អិង GEA-Evo របស់ Geely ទំងន់សរុបរបស់វាគឺ 2,030 គក ធ្ងន់ជាងម៉ូដែល PHEV (1,760 គក ដល់ 1,908 គក)។ ជម្រើសបន្ថែម៖ Lidar លើដំបូល, មានរចនារង្វង់កង់ផ្សេងៗគ្នា, កញ្ចក់ពីជាន់, ស៊ុមបង្អួច, spoiler ខាងក្រោយ, និងកញ្ចក់ចំហៀងពណ៌ខ្មៅ។ ទំហំកង់ 245/45 R19 និង 245/40 R20។
Geely Galaxy BEV ប្រើម៉ូទ័រអគ្គិសនី 250 kW ភ្ជាប់ជាមួយថ្ម Lithium Iron Phosphate មានល្បឿនអតិបរមា 210 km/h ព័ត៌មានលម្អិតអំពីប្រព័ន្ធចល័ត ចម្ងាយបើកបរ និងកាលបរិច្ឆេទចេញលក់ នៅតែរង់ចាំនូវថ្ងៃការប្រកាសជាផ្លូវការទេ។
ក្រុមហ៊ុន Geely Galaxy កំពុងបន្ថែមម៉ូដែលអគ្គិសនីសុទ្ធ (BEV) ចូលក្នុងជួររថយន្ត Sedan Starshine 8 របស់ខ្លួន
1 Min Read