បន្ទាប់ពីបានប្រកាសបញ្ចេញនូវស្មាតហ្វូន Realme GT 7 series របស់ខ្លួនកាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុន Realme បានប្រកាសគ្រោងនឹងបញ្ចេញនូវស្មាតហ្វូនសេរ៊ីថ្មី Realme GT 8 series របស់ខ្លួននៅក្នុងខែតុលាខាងមុខនេះហើយ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ សម្រាប់ស្មាតហ្វូនសេរ៊ីថ្មី Realme GT 8 series នេះ គឺរួមមាន Realme GT 8 និង GT 8 Pro ។ ចំពោះ Realme GT 8 Pro នឹងទទួលបាននូវអេក្រង់ទំហំ 6.85 អ៊ីញ 2K OLED ចំណែកឯម៉ូដែលស្ដង់ដារ Realme GT 8 វិញ នឹងទទួលបាននូវអេក្រង់រាបស្មើទំហំ 6.6 អ៊ីញ ប៉ុន្តបើទោះបីជាមានអេក្រង់តូចក៏ដោយ តែថាមពលថ្មវិញ គឺមានទំហំធំដល់ទៅ 7,000mAh ឯណ្ណោះ ហើយដំណើរការដោយបន្ទះឈីប Snapdragon 8 Elite 2 ទាំង ២ម៉ូឌែលតែម្តង។
លើសពីនេះ ក៏នឹងទទួលបាននូវប្រព័ន្ធប្រតិបត្តិការ Android 16 និង Realme UI 7 ចេញពីប្រអប់ រួមជាមួយម៉ាសុីនស្កេនម្រាមដៃ ultrasonic និងម៉ូទ័ររំញ័រផងដែរ។
ចំណែកផ្នែកកាមេរ៉ាវិញ Realme GT 8 Pro នឹងទទួលបាននូវលេន Periscope Telephoto ទំហំ 200 MP ហើយមានតម្លៃលក់ចាប់ពី ៥៥៥ដុល្លារ តែប៉ុណ្ណោះនៅក្នុងទីផ្សារប្រទេសចិន ពោលគឺមានតម្លៃថ្លៃជាង GT 7 Pro ចំនួន ៥៥ដុល្លារ៕