Volvo XC70 ដែលផលិតក្នុងប្រទេសចិន បានបញ្ចប់ការធ្វើតេស្តក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង -37°C ហើយត្រៀមចាប់ផ្តើមបើកអោយកក់ នៅចុងខែសីហា។ រថយន្ត SUV Plug-in Hybrid (PHEV) នេះមានប្រវែងបណ្តោយ 4,815 មម ទទឹង 1,890 មម កម្ពស់ 1,650 មម និងមានគម្លាត់កង់មុខទៅក្រោយ 2,895 មម។
ផ្នែកខាងមុខរចនាជាមួយអំពូលភ្លើងទម្រង់ “Thor’s Hammer” ដែលជាអត្តសញ្ញាណរបស់ Volvo ហើយខាងក្រោយមានអំពូល “Viking Axe” រថយន្តនេះមានដៃទ្វារបង្កប់ ដែលកំពុងពេញនិយម។ វាក៏មានប្រព័ន្ធព័ត៌មានកម្សាន្តថ្មីនៅតែរក្សារចនាបថ “Scandinavian aesthetic” ដោយប្រើពណ៌ប្រផេះជាចម្បង និងរចនាលើផ្ទៃមុខទាំងមូលដោយបន្ទាត់សាមញ្ញ ម៉ឺនុយ និងរូបតំណាងត្រូវបានធ្វើឲ្យសាមញ្ញ និងងាយស្រួលមើល។
XC70 មានថាមពលអគ្គិសនី-អេឡិចត្រូនិកថ្មី ដែលបំពាក់ប្រព័ន្ធជំនួយបើកបរឆ្លាតវៃ NPA ដែលបច្ចុប្បន្នមានតែមួយគត់លើម៉ូដែល Volvo។ ប្រព័ន្ធនេះគាំទ្រការជួយបើកបរនៅលើផ្លូវល្បឿនលឿន និងផ្លូវល្បឿនលឿនក្នុងទីក្រុងពី 0-150 km/h។ ប្រព័ន្ធជំនួយចូលចតរថយន្តឆ្លាតវៃ អាចគាំទ្រការចូលចតក្នុងស្ថានភាពផ្សេងៗ រួមទាំងចូលចតបែបគំនូសត្រង់ ចូលចតគំនូសផ្តេក និងចូលចតបែបបញ្ចិត។
XC70 ថ្មីជារថយន្តដំបូងដែលសាងសង់លើគ្រោងឆ្អិង SMA ថ្មីរបស់ Volvo ដែលរចនាពិសេសសម្រាប់រថយន្ត Hybrid ដែលផ្ទុយពី PHEV ប្រណីតជាច្រើនដែលប្រើម៉ូទ័រអគ្គិសនីតូចមួយនៅមុខប្រអប់លេខ គ្រោងឆ្អិងថ្មី SMA របស់ Volvo ប្រើម៉ាស៊ីនសាំង 1.5T សម្រាប់ Hybrid ជាមួយម៉ូទ័រអគ្គិសនី 3 គ្រាប់។
ម៉ាស៊ីនសាំង 1.5T គឺជាប្រភពថាមពលចម្បង ខណៈម៉ូទ័រអគ្គិសនី 3 គ្រាប់ មានមុខងារផ្សេងៗ៖ ម៉ូទ័រ P1៖ ចាប់ផ្តើមម៉ាស៊ីន ផ្ដល់កម្លាំងជំនួយ និងបម្លែងថាមពលមេកានិចទៅជាអគ្គិសនី, ម៉ូទ័រ P2៖ ស្ថិតនៅចន្លោះម៉ាស៊ីន និងប្រអប់លេខ បើកបរទៅកង់មុខ និងទទួលថាមពលត្រឡប់ពីការបើកបរ, ម៉ូទ័រ P4៖ ស្ថិតនៅអ័ក្សកង់ក្រោយ ដើម្បីបើកបរកង់ក្រោយដោយឯករាជ្យ។ ម៉ូទ័រ P2 និង P4 ផ្គូផ្គងគ្នាបង្កើតប្រព័ន្ធ All-Wheel Drive។ នៅពេលប្រើថាមពលពីថ្មផ្ទាល់ទៅម៉ូទ័រ P2 ឬ P4 អាចបើកបរដោយអគ្គិសនីសុទ្ធលើសពី 200km (CLTC)។
ម៉ាស៊ីនសាំង 1.5T មានកម្លាំងអតិបរមា 120kW (161 hp) ម៉ូទ័រ P1 មានកម្លាំង 60kW, P2 មាន 107kW និង P4 មាន 156kW។ ការរួមបញ្ចូលនេះអាចឲ្យរថយន្តឡើងល្បឿន 0-100 km/h ក្នុង 5.28 វិនាទី។ Volvo XC70 មានចម្ងាយបើកបរសរុប 1,200km និងប្រើប្រាស់សាំង 5.85 លីត្រ/100km (WLTC) នៅពេលថ្មអស់។ តាមការវាយតម្លៃរបស់ CarNewsChina តម្លៃ XC70 ប្រហែល 360,000 យន់ (ឬ 50,000 ដុល្លារ)។
Volvo XC70 PHEV ផលិតក្នុងប្រទេសចិន ត្រៀមបើកលក់ចុងខែសីហា ជាមួយការបើកបរអគ្គិសនី 200km និងការបើកបររួមម៉ាស៊ីនសាំង+អគ្គិសនី 1,200km
1 Min Read