ក្នុងនោះ សម្រាប់ត្រីយន្ត 3D នេះ គឺមានឈ្មោះថា Gillbert ហើយវាគឺត្រូវបានរចនាឡើងដោយនិស្សិតម្នាក់នៅក្នុងសាកលវិទ្យាល័យ Surrey របស់ចក្រភពអង់គ្លេស ដោយមានគោលបំណងដោះស្រាយបញ្ហាសំរាមក្នុងទឹក។

បើនិយាយពីសមត្ថភាពរបស់ត្រីយន្តនេះវិញ គឺអាចលេប ឬសុីកាកសំណល់ប្លាស្ទិកតូចៗជាច្រើននៅក្នុងទឹកដែលមានទំហំតូចជាង ៥មីលីម៉ែត្រ ខណៈរូបរាងរបស់ត្រីមនុស្សយន្តនេះទៀតសោកគឺមានរូបរាងដូចត្រីពិតៗអញ្ជឹង ហើយនៅពេលដំណើរការជាក់ស្តែង ត្រីយន្តនេះ នឹងលេប ឬសុីកាកសំណល់ប្លាស្ទិកតូចចូលទៅក្នុងពោះរបស់វា៕
