ក្នុងនោះ សម្រាប់ដ្រូនប្រភេទថ្មីរបស់ប្រទេសអូស្ត្រាលីនេះ គឺត្រូវបានបង្កើតឡើងក្រុមហ៊ុន AirSeed Technologies ហើយវាគឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ដាំដំណាំ ឬដើមឈើ នៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះ ឬតំបន់ដែលមនុស្សពិបាកចូលទៅដល់ជាដើម។
បើនិយាយពីសមត្ថភាពរបស់យន្តហោះគ្មានមនុស្សបើកនេះវិញ គឺអាចដាំដំណាំបានរហូតដល់ 40,000 គ្រាប់ ឯណ្ណោះ នៅក្នុងមួយថ្ងៃ ហើយវាគឺដំណើរការដោយប្រព័ន្ធ GPS និងបច្ចេកវិទ្យា AI សម្រាប់កំណត់ទីតាំង និងទម្លាក់គ្រាប់ដាំដំណាំ ពោលគឺមិនចាំបាច់ត្រូវប្រើកម្លាំងពលកម្ម ឬគ្រឿងចក្រនោះឡើយ៕