XPeng P7 ថ្មី បានចេញជាផ្លូវការហើយ ដោយមានការរចនាថ្មីទាំងស្រុង និងប្រវែងខ្លួនលើស 5 ម៉ែត្រ រថយន្តនេះត្រូវបានបំពាក់ដោយឈីប Turing ចំនួន 3 ដែលអភិវឌ្ឍដោយ XPeng ខ្លួនឯង បូកជាមួយ Qualcomm Snapdragon 8295P ចំនួន 1 គំរូទាំងស្រុងគាំទ្រដោយការសាក 5C Fast Charging និងផ្តល់ជម្រើសបើកបរតាមស្តង់ដារ CLTC មានចម្ងាយ 702 គម, 820 គម និង 750 គម (សម្រាប់ម៉ូឌែល AWD)។
ការរចនាថ្មីរបស់ P7 មានមុខងារ Xmart Face ជាមួយភ្លើងពន្លឺរាងផ្កាយភ្ជាប់ពីជ្រុងមួយទៅជ្រុងមួយ និងភ្លើងបញ្ឈរដែលបង្កើតសញ្ញា H-shaped។ រថយន្តនេះមានតម្លៃមេគុណកកិតខ្យល់ (Drag Coefficient) ត្រឹម 0.201 Cd ប៉ុណ្ណោះ ផ្នែកខាងក្រោម (A-pillar) មានថ្នាំពណ៌ខ្មៅ ដើម្បីបង្កើតអារម្មណ៍បែបដំបូលអណ្តែត ខណៈយ៉ាន់កង់រចនារាង X ប្រកបដោយសញ្ញាតំណាងម៉ាក XPeng ហើយក៏មាន Logo នៅចំកណ្តាលកង់មានអក្សរ XPENG ជំនួសរូបសញ្ញា។
ផ្នែកខាងក្រោយមានរចនាស្រដៀងផ្នែកខាងមុខ ដោយមានភ្លើង H-shaped និងស្លាបខាងក្រោយអាចបិទបើកបាន (Active Spoiler)។ ផ្ទាំងទ្វារខាងក្រោយអាចបើកបានជាផ្នែកតែមួយ និងមានភ្លើងសម្គាល់ការបើកបរដោយស្វ័យប្រវត្តិពណ៌ខៀវបញ្ចូលក្នុងកែងខាងក្រោយ។
ផ្នែកខាងក្នុង ពិសេសដោយផ្ទាំងបង្ហាញ “Technology Island” ដែលរួមមាន៖ ប្រព័ន្ធ AR-HUD ទំហំ 87 អ៊ីញ ប្រើបច្ចេកវិទ្យារបស់ Huawei និងកម្មវិធី XPeng, អេក្រង់បញ្ជាកណ្តាលទំហំ 15.6 អ៊ីញ អាចផ្លាស់ទីបាន 3 ទិស មាន Touch Pad Controls, ចង្កូតមានបីជ្រុង ស្ទាយ Sporty, ភ្លើង Dynamic Ambient Lighting, ប៊ូតុង Touch Pad ស្មាតនៅទ្វារ អាចកំណត់ឲ្យចូលដំណើរការលឿន ដូចជា បើកប្រអប់ដាក់ឯកសារ, បើកភ្លើងអានសៀវភៅ, ឬបើក/បិទកំដៅ និងកៅអីត្រជាក់ ជាដើម (នឹងមានមុខងារថ្មីៗតាម OTA បន្ថែម)
XPeng P7 ថ្មី មានម៉ូទ័រ RWD ផលិតកម្លាំង 270 kW (367 hp) ខណៈម៉ូទ័រ AWD ផលិតសរុប 437 kW (595 hp) វាមានជម្រើសថ្ម LFP និង Ternary Lithium ទំហំ 74.9 kWh និង 92.2 kWh។ P7 គាំទ្រ 5C Supercharging ដោយមានកម្លាំងសាកអតិបរមា 486 kW អាចសាកក្នុងរយៈពេល 10 នាទី ដើម្បីបន្ថែមចម្ងាយបើកបរ 512 គម ការសាកពី 10% ទៅ 80% ចាយពេលតែ 11.3 នាទីតែប៉ុណ្ណោះ។ រថយន្តនេះក៏មានបីជម្រើសសម្រាបើចម្ងាយបើកបរគឺម៉ូឌែលស្តង់ដារ៖ 702 គម, ម៉ូឌែល Long Range៖ 820 គម, ម៉ូឌែល AWD៖ 750 គមទំហំរថយន្ត៖ ប្រវែង 5017 មម / ទទឹង 1970 មម / កម្ពស់ 1427 មម និងគម្លាតកង់ 3008 មម ដែលធំជាងម៉ូឌែលមុនគ្រប់ទំហំ។
នៅពេលចូលទីផ្សារ P7 នឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយ Xiaomi SU7, Tesla Model 3, Zeekr 001 និង BYD Han L។ តម្លៃនឹងត្រូវប្រកាសនៅចុងខែសីហា ពេលចេញជាផ្លូវការ។
រថយន្តសេដានអគ្គិសនី XPeng P7 ថ្មី មានចម្ងាយបើកបរអតិបរមា 820 គម បានចេញជាផ្លូវការហើយ
2 Mins Read