ក្នុងនោះ សម្រាប់យន្តហោះ hypersonic jet ថ្មីរបស់ចិននេះ គឺត្រូវបានបង្ហាញចេញដោយ Chinese Academy of Sciences នៅក្នុងការផុសមួយនៅលើ social media ហើយវាគឺត្រូវបានសាកល្បងដោយជោគជ័យ ដោយអាចហោះបានលឿនជាងសំឡេងដល់ទៅ ៦,៥ ដង ឯណ្ណោះ (Mach 6.56)។
បើនិយាយពីការរចនាវិញ គឺត្រូវបានរចនាជាប្រភេទយន្តហោះ Jumbo jet ដែលមានទំហំធំ ដើម្បីអាចដឹកអ្នកដំណើរ និងទំនិញបានច្រើន ជាពិសេសគឺដើម្បីកាត់បន្ថយសម្ពាធខ្យល់នៅពេលហោះក្នុងល្បឿនលឿន។
គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្នសម្រាប់យន្តហោះនេះ គឺមិនទាន់ត្រូវបានផលិតឲប្រើប្រាស់នៅឡើយនោះទេ ប៉ុន្តែប្រសិនមានការផលិតមែននោះ វាគឺអាចដឹកអ្នកដំណើរ និងទំនិញជាច្រើនពីទីក្រុងប៉េកាំងទៅទីក្រុងញូវយ៉ក ក្នុងរយៈពេលត្រឹម ២ម៉ោងប៉ុណ្ណោះ ប្រៀបធៀបទៅនឹងរយៈពេលជាង ១៤ ឬ ១៥ ម៉ោង របស់យន្តហោះធម្មតា៕