បន្ទាប់ពីរង់ចាំអស់ជាយូរ ពេលនេះ ក្រុមហ៊ុន Xiaomi បានប្រកាសគ្រោងនឹងបង្ហាញចេញ និងដាក់ឲដំណើរការនូវកំណែសាកល្បង HyperOS 3.0 beta របស់ខ្លួន នៅចុងខែសីហានេះហើយ ដោយក្នុងនោះ វាគឺត្រូវបានរំពឹងថានឹងទទួលបាននូវមុខងារថ្មីៗជាច្រើនបើប្រៀបធៀបនឹង HyperOS 2.0 ។
ក្នុងនោះ បើយោងតាម DigitalChatStation ក៏បានឲដឹងផងដែរថា ក្រុមហ៊ុនជាច្រើនផ្សេងទៀតដូចជា Huawei និង Honor ក៏កំពុងត្រៀមសាកល្បងនូវប្រព័ន្ធប្រតិបត្តិការ និង UI ថ្មីៗរបស់ពួកគេនៅក្នុងខែសីហានេះផងដែរ។
ជាមួយគ្នានេះ សម្រាប់ HyperOS 3.0 នេះ ក៏នឹងភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 និង 16 ជាស្តង់់ដារនៅពេលប្រកាសចេញឲប្រើប្រាស់ជាផ្លូវការផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕