ក្នុងនោះ សម្រាប់ដ្រូនប្រភេទថ្មីរបស់ចិននេះ គឺមានឈ្មោះថា Qimingxing-50 (Morning Star 50) ហើយវាគឺត្រូវបានបង្កើត និងអភិវឌ្ឈន៍ឡើងដោយក្រុមហ៊ុន AVIC (Aviation Industry Corporation of China) និងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យទាំងស្រុង ពោលគឺដោយមិនចាំបាច់ត្រូវចាក់ប្រេង បញ្ចូលថ្មី ឬត្រូវការការថែទាំញឹកញាប់នោះឡើយ ហើយវាគឺត្រូវបានសាកល្បងដោយជោគជ័យនៅក្នុងអាកាសយានដ្ឋាន Yulin ក្នុងខេត្ត Shaanxi ប្រទេសចិន។
ចំពោះការរចនារបស់ដ្រូននេះ គឺមានស្លាបប្រវែងលើសពី ៥០ ម៉ែត្រ ប៉ុន្តែមានទម្ងន់ស្រាលស្មើនឹងរថយន្តតូចមួយតែប៉ុណ្ណោះ ហើយផលិតឡើងដោយសរសៃកាបូន និងបំពាក់ជាមួយថ្ម lithium-air batteries ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយមុខងារផ្កាយរណបសម្រាប់ចែកចាយនូវបណ្តាញអ៊ីនធឺណិត ក៏ដូចជាឧបករណ៍ចាប់សញ្ញា កាមេរ៉ា និងបច្ចេកវិទ្យា AI សម្រាប់ថតវីដេអូ រូបភាព និងព័ត៌មានជាច្រើនផងដែរ។
បើនិយាយពីសមត្ថភាពរបស់ដ្រូននេះវិញ គឺអាចហោះក្នុងកម្ពស់បានដល់ទៅ ២០គីឡូម៉ែត្រ ពីផ្ទៃដី ក្នុងរយៈពេលដល់ទៅ ៦ខែ ឯណ្ណោះ ដោយមិនចាំបាច់ចុះចត ហើយវាគឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ឈ្លប់យកការនៅតាមតំបន់ព្រំដែន តំបន់សមុទ្រ និងតំបន់ដាច់ស្រយាលដែលមនុស្សពិបាកធ្វើដំណើរទៅដល់ជាដើម៕