បន្ទាប់ពីបានឃើញនូវសមត្ថភាព ក៏ដូចជាការប្រើប្រាស់នូវបច្ចេកវិទ្យា AI សម្រាប់សម្រួលដល់ការងារជាច្រើន ពេលនេះ មន្ទីរពេទ្យ St George’s Surgery ដែលជាមន្ទីរពេទ្យរបស់ចក្រភពអង់គ្លេស គឺបានប្រកាសប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាកម្មសុខាភិបាលរបស់ខ្លួនហើយ ដោយក្នុងនោះ ការប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ គឺដើម្បីធ្វើការកត់ចំណាំ និងសរសេរសំបុត្រទៅឱ្យអ្នកជំងឺ។
គួរបញ្ជាក់ថា ចំពោះការប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ មិនត្រឹមតែជួយកាត់បន្ថយបន្ទុករបស់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើននូវប្រសិទ្ធភាពរបស់មន្ទីរពេទ្យផងដែរ ខណៈការប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ គឺទទួលបាននូវការកោតសរសើរជាខ្លាំងពីសំណាក់រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស គឺលោកស្រី Karin Smyth ។
ជាមួយគ្នានេះ រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសផ្ទាល់ ក៏គ្រោងនឹងពង្រីកនូវការអនុម័តនៃការប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ ទៅក្នុងសេវាកម្មសុខាភិបាលរបស់ខ្លួនជាច្រើនផ្សេងទៀតផងដែរ ដោយរំពឹងថានឹងអាចកាត់បន្ថយបន្ទុកសម្រាប់គ្រូពេទ្យ ឬបុគ្គលិកពេញម៉ោងជាង 2,000 នាក់៕