Audi A5L Sportback បានចេញជាថ្មីក្នុងនាមជារថយន្តឧស្ម័នដំបូងបង្អស់ដែលរួមបញ្ចូលបច្ចេកវិទ្យាជំនួយបើកបរលំដាប់ខ្ពស់ (ADAS) របស់ Huawei ហើយទទួលបានការកក់រហូតដល់ ៩,៨០០ គ្រឿងនៅយប់បើកលក់
រថយន្ត SAIC-Audi A5L Sportback ដែលជារថយន្តដំបូងគេនៅលើពិភពលោកប្រើប្រាស់ម៉ាស៊ីនឧស្ម័ន ដែលបង្កើតជាមួយបច្ចេកវិទ្យាជំនួយបើកបរ Huawei ADAS បានទទួលការកក់ ៩,៨០០ គ្រឿងនៅយប់ដំបូងនៃការបើកលក់ថ្ងៃទី ២ ខែសីហា។
រថយន្តនេះមានតម្លៃចាប់ពី ៣៥,៩០០ ដុល្លារ ហើយក្នុងចំណោមការកក់ទាំងអស់ មានប្រហែល ៣០%ជ្រើសរើសម៉ូដែលដែលបំពាក់នូវបច្ចេកវិទ្យាបើកបរបញ្ញាសិប្បនិម្មិត Huawei Qiankun។
រថយន្តនេះផ្អែកលើគ្រោងឆ្អិងថ្មីរបស់ Audi ដែលហៅថា Premium Platform Combustion (PPC) ហើយប្រើម៉ាស៊ីន EA888 ជំនាន់ទី ៥។ វាមានជម្រើសរចនាសម្ព័ន្ធសរុបចំនួន ៦។ អ្វីដែលខុសពីគេគឺ ការរួមបញ្ចូល Huawei ADAS ជាលើកដំបូងនៅលើរថយន្តឧស្ម័ន ដែលប្រើម៉ាស៊ីន។ លោក Stefan Poetzl នាយកទីផ្សាររបស់ SAIC Audi បានឱ្យបទសម្ភាសន៍ជាមួយ NBD Auto ថា៖ “យើងជឿថា បច្ចេកវិទ្យាជំនួយបើកបរមិនគួរត្រូវបានដាក់តែតាមប្រភេទថាមពលនោះទេ តែគួរត្រូវមានសម្រាប់អ្នកប្រើទាំងអស់”។
ប្រភេទម៉ាស៊ីន Audi A5L Sportback ជាម៉ាស៊ីន 4 ស៊ីឡាំង, 2.0L turbocharged ប្រភេទ VTG (Variable Turbine Geometry) ពី Porsche រួមបញ្ចូលជាមួយប្រព័ន្ធ MHEV Plus (Mild Hybrid Electric Vehicle) ជា Hybrid ដើម្បីជួយបន្ថយការប្រើប្រាស់ប្រេង ជួយដល់ល្បឿនដោយវាផលិតកម្លាំងបាន 200 kW (ប្រហែល 268 សេះ / hp) ហើយល្បឿនសន្ទុះពី 0 ទៅ 100 km/h ចាយពេលតែ 5.6 វិនាទី។
ខាងក្នុងរបស់ Audi A5L កៅអីខាងមុខបំពាក់ បច្ចេកវិទ្យាអគ្គិសនីសារ៉េបានច្រើនរបៀបមានមុខងារ កំដៅ, ខ្យល់ត្រជាក់ និងម៉ាស្សា ខាងលើបំពាក់ ដំបូល (PDLC Panoramic Sunroof) ដែលអាចលៃតម្រូវបាន។ សម្រាប់ការរួមគ្នាជាមួយ Huawei ក្រុមហ៊ុន SAIC Audi និង Huawei បានចាប់ផ្តើមសហការតាំងពី ៥ឆ្នាំមុន ខណៈដែលរថយន្តភាគច្រើនបំពាក់ LiDAR តែមួយ Huawei ADAS, រថយន្ត A5L Sportback នេះបានបំពាក់ LiDAR ចំនួន ២ ដើម្បីជួយសមត្ថភាពបញ្ជាដោយជំនួយ។
Audi A5L Sportback បានចេញជាថ្មីក្នុងនាមជារថយន្តឧស្ម័នដំបូងបង្អស់ដែលរួមបញ្ចូលបច្ចេកវិទ្យាជំនួយបើកបរលំដាប់ខ្ពស់ (ADAS) របស់ Huawei ហើយទទួលបានការកក់រហូតដល់ ៩,៨០០ គ្រឿងនៅយប់បើកលក់
1 Min Read