ជាការពិតណាស់ បងប្អូនប្រាកដជានិយាយថា ការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិកពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់ គឺដោយសារតែសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចមួយដែលដឹកនាំពិភពលោកដែលមានទស្សនៈបែបលទ្ធិប្រជាធិបតេយ្យ ដោយយកនូវការការពារសិទ្ធិមនុស្ស និងការរក្សាសន្តិភាពនៅជំុំវិញពិភពលោកជាធំ។

ប៉ុន្តែចំណុចមួយផ្សេងទៀតដែលស្ថិតនៅពីក្រោយការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិកពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់នោះគឺ ដោយសារតែតៃវ៉ាន់ និងអ៊ីស្រាអែលគឺជាស្តេចផលិតឈីប និងបច្ចេកវិទ្យាសម្រាប់អាមេរិក ពោលគឺប្រសិនបើគ្មានតៃវ៉ាន់ និងអ៊ីស្រាអែលជាខ្នងបង្អែកនោះទេ ការអភិវឌ្ឈឈីប និងបច្ចេកវិទ្យារបស់អាមេរិកគឺនឹងស្ថិតនៅក្នុងកម្រិតមួយដែលអាចនិយាយបានថាខ្លាំងដែរតែមិនខ្លាំងលើសគេ។
គួរបញ្ជាក់ថា ៩0% នៃបច្ចេកវិទ្យាឈីបជាន់ខ្ពស់ដែលក្រុមហ៊ុនអាមេរិកជាច្រើនដូចជា Apple, NVIDIA, AMD, Qualcomm, Intel កំពុងប្រើនាពេលសព្វថ្ងៃនេះ គឺត្រូវផលិតដោយក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ហើយបច្ចេកវិទ្យាជាន់ខ្ពស់ជាច្រើនផ្សេងទៀតដែលទាក់ទងនឹងវិស័យយោធា និង Cybersecurity វិញ គឺត្រូវបានបានផ្គត់ផ្គង់់ដោយអ៊ីស្រាអែល។
ក្នុងនោះ ប្រសិនគ្មានការជួយជ្រុំជ្រែងពីតៃវ៉ាន់ និងអ៊ីស្រាអែលទេ អាមេរិកអាចនឹងខាតបង់សេដ្ឋកិច្ចសរុបប្រហែលពី 1.2 ទៅ 1.5 ទ្រីលានដុល្លារ ក្នុងរយៈពេលដ៏ខ្លីត្រឹមតែ ១ ទៅ ២ ឆ្នាំ ប៉ុណ្ណោះ ព្រោះ ៧០ ទៅ ៨៥% នៃបច្ចេកវិទ្យាជាន់ខ្ពស់ដែលកំពុងអាមេរិកតែប្រើសម្រាប់វិស័យស្មាតហ្វូន, AI, Cloud, យោធា, រថយន្ត, Cybersecurity និង R&D របស់ខ្លួន គឺត្រូវបានផលិត និងអភិវឌ្ឍ ដោយតៃវ៉ាន់ និងអ៊ីស្រាអែល៕